ដឹងខុសជារឿងល្អ ! ពេលនេះអ្នកគាំទ្រវៀតណាមចេញមុខសុំទោសបវរកញ្ញាកម្ពុជា សុតធីតា ហើយ

  • 2021-12-07 03:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបវរកញ្ញា Miss Grand Cambodia កញ្ញា ប៉ូគីមថេង សុតធីតា ចេញមុខបកស្រាយការពិតរួចមក ស្រាប់តែអ្នកគាំទ្រវៀតណាម បានចេញមុខសុំទោស បវរកញ្ញាកម្ពុជាហើយ ។

កាលពីប៉ុន្មានថ្ងៃមុននេះ មានរឿងដ៏រសើបមួយរវាងអ្នកគាំទ្រប្រទេសវៀតណាមមួយចំនួនធំ មានការយល់ច្រឡំមកលើបវរកញ្ញាកម្ពុជា ដោយអ្នកគាំទ្រគិតថា បវរកញ្ញាកម្ពុជា បានយកវីដេអូមិនគប្បីរបស់បវរកញ្ញាវៀតណាម រឿងហែកក្រដាស់ខ្ចីលុយគេ យកទៅឲ្យគណៈកម្មការមើល រហូតធ្វើឲ្យអ្នកគាំទ្រវៀតណាមមិនពេញចិត្តបវរកញ្ញាកម្ពុជា ។

ដោយមានការយល់ច្រឡំចំពោះគ្នាមួយចំនួនជាហូរហែ រហូតធ្វើឲ្យបវរកញ្ញាកម្ពុជា ប៉ូគីមថេង សុតធីតា ចេញមុខមកស្រាយការពិតរឿងវីដេអូមួយ ដោយនាងមិនបានទាំងដឹងរឿងអ្វីផង ព្រោះនាងរវល់ខ្លាំងមិនមានពេលយករឿងទាំងនេះមកគិតរឺឲ្យអ្នកណាមើលឡើយ ហើយរឿងដែលកើតឡើងនេះទៀតក៏នាងមិនបានដឹងដែរ ។ បន្ទាប់ពីកញ្ញា សុតធីតា បានបកស្រាយការពិតរួចមក ស្រាប់តែអ្នកគាំទ្រវៀតណាម ចេញមុខសុំទោសចំពោះ Miss Grand Cambodia ក៏ដូចជាបង្កជម្លោះជាមួយគ្នារវាងប្រទេសទាំងពីរទៅវិញទៅមក ដូចនេះអ្នកគាំទ្រប្រទេសវៀតណាម សូមឲ្យប្រទេសទាំងពីររក្សាទំនាក់ទំនងល្អរវាងគ្នា កុំបំផ្លាញគ្នាតទៅទៀត ។

ក្រោយពីការសិក្សាយ៉ាងលម្អិតអំពីព័ត៌មានយ៉ាងរសើបនេះ Miss Grand Cambodia 2021 នឹង Miss Grand Vietnam 2021 ពេលនេះលទ្ធផលបានដោះស្រាយអស់ហើយគឺរឿងនេះ សុទ្ធតែជាការយល់ច្រឡំអំពីព័ត៌មានមិនពិតធ្វើអោយមានរឿងនេះកើតឡើង ហើយឥឡូវនេះអ្វីៗបានល្អប្រសើរដូចដើមវិញហើយ។

ចំណែកអ្នកគាំទ្រកម្ពុជាវិញ ពេលបានឃើញការសុំទោសបែបនេះហាក់រៀងស្ងប់ចិត្តបន្តិចហើយ ដោយឡែកអ្នកខ្លះទៀតថា ចង់ឲ្យស្ថាប័នរបស់ប្រទេសវៀតណាមចេញមុខសុំទោសជាសាធារណៈម្តងទៀត ៕

អត្ថបទ៖ Tep Sovannmoly