សល់២០ថ្ងៃទៀតដល់បាក់ឌុបហើយ! ត្រូវអនុវត្តន៍បទប្បញ្ញត្តិទាំង៦នេះ ប្រយ័ត្នចូលប្រឡងមិនបាន

  • 2021-12-07 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) កាន់តែខិតជិតមកដល់នៅសល់តែ២០ថ្ងៃទៀតតែប៉ុណ្ណោះ ខណៈនៅថ្ងៃនេះក្រសួងអប់រំ បានបញ្ចេញបទប្បញ្ញត្តិសុខភាពសម្រាប់បេក្ខជនត្រូវអនុវត្ត ក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិង ព័ត៌មានសំខាន់ៗផ្សេងទៀតរបស់សិស្សដែលត្រូវប្រឡងឆ្នាំនេះហើយ។

នេះជាបទប្បញ្ញត្តិសុខភាពសម្រាប់បេក្ខជនត្រូវអនុវត្ត ក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ ដូចខាងក្រោម៖

១. ត្រូវធ្វើស្វ័យប្រកាសចំពោះបេក្ខជនដែលបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងស្ថិតនៅ ក្នុងអំឡុងពេលចត្តាឡីស័ក យ៉ាងតិចមួយថ្ងៃមុនដំណើរការសំណេរ ។

២. ត្រូវមកទទួលការស្ទង់កម្ដៅ និងត្រួតពិនិត្យសុខភាព នៅតាមមណ្ឌលសំណេរនីមួយៗនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។

៣. ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ ចំពោះបេក្ខជនមានកម្ដៅលើសពី ៣៧,៥ អង្សាសេ ឬមានរោគសញ្ញាផ្សេងៗ ដូចជាក្អក ហៀរសំបោ ឈឺបំពង់ក ពិបាកដកដង្ហើម នៅទីតាំងសុខាភិបាលដែលកំណត់ដោយ អជ្ញាធរដែនដីរាជធានី ខេត្ត និងត្រូវយកលិខិតបញ្ជាក់ បេក្ខជនអវិជ្ជមានកូវីដ-១៩ ពីភ្នាក់ងារសុខាភិបាលមកបង្ហាញគណៈមេប្រយោគតាម មណ្ឌលប្រឡងវិញ ដើម្បីទទួលការអនុញ្ញាត្តឲ្យចូលប្រឡង។

៤. ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំនៅក្នុងមណ្ឌលប្រឡងរក្សាគម្លាតសុវត្ថិភាព យ៉ាងតិច . ១,៥ម៉ែត្រ និងហាមឃាត់ប៉ះពាល់គ្នាដោយផ្ទាល់ ដូចជា ការចាប់ដៃ ឬប្រើប្រាស់របស់របររួមគ្នា។

៥. ត្រូវអនុវត្តការរក្សាអនាម័យឲ្យបានត្រឹមត្រូវពិសេសត្រូវលាងសម្អាតដៃរៀងរាល់ពេល សម្រាក . និងចៀសវាងយកដៃប៉ះលើផ្ទៃមុខ។

៦. ត្រូវឆាប់ជួបពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាលប្រចាំការ នៅតាមមណ្ឌលប្រឡង ក្នុងករណីមានបញ្ហាសុខភាពដូចជា ឡើងកម្ដៅ ឬមានរោគសញ្ញាផ្សេងៗ ដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើមជាដើម ៕

ប្រភព៖ក្រសួងអប់រំ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ