នៅមិននៅ V ទៅច្រឡំចុច Follow កូនក្រមុំគេហេីយ Unfollow យ៉ាងលឿន រួចទៅរអ៊ូលើ Weverse

  • 2021-12-07 04:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើ Instagram មានមុខងារ​មួយដែល​សម្រាប់​ណែនាំ ឲ្យអ្នកប្រើប្រាស់ស្គាល់មិត្តថ្មី ព្រោះ​គេគិតថា​ មុខងារមួយនេះ​នឹង​ជួយ​ឲ្យការបង្កើតទំនាក់ទំនងល្អរវាងគ្នានឹងគ្នាជារឿងល្អ ប៉ុន្តែ​សម្រាប់ វា​ទៅ​ជា​បញ្ហា​ទៅវិញ។​

ស្របពេល​ទើប​ចាប់ផ្ដើម​លេងដំបូងៗផង ដូច្នេះ​សម្រាប់ V (BTS) ពិតជា​ថ្មីសម្រាប់គ្រប់យ៉ាងលើ Instagram ណាស់។ ដោយសារបទពិសោធថ្មីថ្មោងបែប​នេះ​ហើយ ទើប​ធ្វើឲ្យ V ច្រឡំដៃចុច Follow គណនី Instagram របស់ Jennie (BLACKPINK) ទៅវិញ ប៉ុន្តែក៏បាន​ប្រញាប់ចុច Unfollow ចេញវិញ​យ៉ាង​រហ័ស។

ទោះបីជា​ V លឿន​យ៉ាងណា​ ក៏នៅ​តែមិនលឿនដល់ អ្នកគាំទ្រដែរ ព្រោះភ្លាមៗ មាន​អ្នក Screenshot ជាប់ដែរ។

បន្ទាប់​ពីសាងទង្វើអចេតនា​នេះ​ភ្លាម V ក៏បាន​ទៅរអ៊ូលើ Weverse សួរ Fan ថា៖ «មានវិធីអ្វីកម្ចាត់ “Recommended Friends List”​នៅលើ Instagram អត់? App ហ្នឹង​គួរឲ្យខ្លាចហ្មង»

ចំណែកអ្នកប្រើបណ្ដាញសង្គមជនជាតិ​កូរ៉េក៏បាន​លើកមតិជា​ច្រើនថា៖

  • «គ្មានផ្លូវដែលគាត់ទៅ Follow នាងឲ្យចេតនា​ទេ។ ព្រោះគាត់​ដឹង​ថា​នឹងមានរឿងអ្វីកើតឡើងបើគាត់ធ្វើបែបហ្នឹង​»

  • «ខ្ញុំភ្នាល់ហ្មងថា គាត់ភ័យមិនស្ទើរទេ ពេលច្រឡំចុច Follow នាង​បែប​នេះ។ សូម្បី​តែខ្ញុំ​ក៏ច្រឡំ Follow អ្នកនេះអ្នកនោះ ទាំងដែលខ្ញុំមិនដែលស្គាល់ផង»

  • «គាត់ខំ​មក​ពន្យល់ពីអ្វី​ដែល​បាន​កើតឡើងហើយ អ៊ីចឹង​ស្រួលកុំឲ្យមានអ្នកគិតលើសហ្នឹង»៕

អត្ថបទ៖ យី សុធារី