Lewandowski ឆ្លើយ​តប​វិញ​ ហាក់​បី​ដូច​ជា​មិន​ពេញ​ចិត្ត​ នឹង​សម្ដី​ Messi ដែល​ថា​ខ្លួន​សម​នឹង​ឈ្នះ​ Ballon d'Or ២០២០

  • 2021-12-07 12:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Robert Lewandowski បាន​ឆ្លើយ​តប​វិញ​នៅ​លើ​សារព័ត៌មាន​ Kanale Sportowym ម្សិលមិញ​នេះ ដោយ​ហាក់​បី​ដូច​ជា​មិន​ពេញ​ចិត្ត​ នឹង​សម្ដី​របស់​ខ្សែ​ប្រយុទ្ធ​ Lionel Messi ដែល​ បាន​លើក​ឡើង​ក្នុង​ថ្ងៃ​ ដែល​គេ​ឈ្នះ​ពាន​ Ballon d'Or ជា​លើក​ទី​៧ កន្លង​ទៅ​ថា​ ខ្សែ​ប្រយុទ្ធ​ Lewandowski នេះ​សម​នឹង​ឈ្នះ​ពាន​ Ballon d'Or កាល​ឆ្នាំ​២០២០ សង្ឃឹម​ស្ថាប័ន​មួយ​នេះ​នឹង​ឲ្យ​ពាន​នេះ​ទៅ​ឲ្យ​គេ​ដែរ​​។

Lewandowski បាន​និយាយ​ថា​៖" ខ្ញុំ​មិន​មែន​ចង់​បាន​ពាន​ពី​ឆ្នាំ​២០២០នេះ​ទេ។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពិត​ទាក់​ទង​នឹង​រឿង​ហ្នឹង​គឺ​ពាក្យ​សម្ដី​ចេញ​ពី​ចិត្ត​ ពាក្យ​ពិត​ចេញ​​ពី​កំពូល​កីឡាករ​ម្នាក់​ (ចង់​សំដៅ​ទៅ​ពាក្យ​សម្ដី​ Messi និយាយ​ពាក់​ព័ន្ធ​នឹង​ខ្លួន​ និង​​ពាន​ Ballon d'Or ២០២០ កន្លង​ទៅ​) មិន​មែន​បាន​ត្រឹម​តែ​និយាយ​ចោល​ឲ្យ​តែ​បាន​នោះ​ទេ​ "។

ទាក់​ទង​នឹង​រឿង​មិន​ទទួល​បាន​ពាន​ Ballon d'Or ឆ្នាំ​២០២១ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​បាន​សម្ដែង​អារម្មណ៍​មិន​ក្រៀមក្រំមិនសប្បាយ​ចិត្ត​ផង​ដែរ​៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី