ផ្ទុយពីមនុស្សក្នុងលោក Elon Musk យល់ឃើញខុសគេ ៣៦០ដឺក្រេ អំពីជីវិតមនុស្ស

  • ពុធ, 8 ធ្នូ 2021 06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទុយពីការគិតរបស់មនុស្សក្នុងលោក ដែលថាចង់រស់នៅឱ្យបានយូរឆ្នាំ ឬមិនពន្យាភាពចាស់ឱ្យខានតែបាន ងាកមក Elon Musk វិញ ដែលជាមហាសេដ្ឋីពិភពលោក ជា CEO ក្រុមហ៊ុនល្បីៗ និងជាមនុស្សមានឥទ្ធិពលម្នាក់ បានយល់ឃើញខុសគេថា “មនុស្សគួរតែស្លាប់...”

ថ្លែងនៅក្នុងបទសម្ភាសន៍មួយស្ដីពី កិច្ចប្រជុំកំពូលក្រុមប្រឹក្សា CEO របស់ Wall Street Journal នៅសប្ដាហ៍នេះ មហាសេដ្ឋី Elon Musk បានលើកឡើងថា វាសំខាន់ណាស់ ដែលមនុស្សយើងត្រូវស្លាប់ ព្រោះបើមានជីវិតអមតៈ នោះវានឹងកើតមានសង្គមមួយដែលនៅស្ងៀមទ្រឹង មិនអភិវឌ្ឍន៍ គ្មានគំនិតថ្មីនោះឡើយ។

គាត់ក៏បានបន្ថែមថា មនុស្សកម្រនឹងផ្លាស់ប្ដូរគំនិតណាស់ មានតែការស្លាប់ទេទើបអាចផ្លាស់ប្ដូរពួកគេបាន។ យ៉ាងណាជុំវិញការបញ្ចេញមតិនេះ Elon Musk បាននិយាយថា គាត់មិនបានលេចសើចនឹងភាពចាស់នោះទេ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កុសល