ស្ងាត់ៗ ! បណ្ឌិតច្នៃម៉ូត ឯម រៀម ព្រលយពាក្យចាក់ដោតឲ្យកូនខ្មែរមិនទាន់ពាក់មកុដអប្សរា គួរពាក់ឲ្យហើយ

  • 2021-12-09 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ឌិតច្នៃម៉ូតកម្ពុជា លោក ឯម រៀម បានព្រលយពាក្យយ៉ាងចាក់ដោតខ្លាំងដល់បេះដូងកូនខ្មែរ រឿងមកុដអប្សរា រហូតធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

នៅមុននេះបន្តិច លោក ឯម រៀម បានបង្ហោះរូបភាពពាក់មកុដអប្សរា មួយសន្លឹក រួមទាំងសារចាក់ដោតយ៉ាងខ្លាំង នៅលើគណនីហ្វេសប៊ុករបស់លោក ដោយបានបញ្ជាក់ថា នៅឆ្នាំ២០២២ខាងមុខនេះ ស្ងាត់ៗ ប្រទេសជិតខាងនិងគំរាមយកដាក់ជាបេតិកភណ្ឌពិភពលោករបស់ប្រទេសគេហើយ ដូចនេះ បើនរណាមិនទាន់បានពាក់មកុដអប្សរានេះទេ ពាក់ឲ្យហើយទៅ ។

គួររំលឹកផងដែរថា មកុដអប្សរា ដែលធ្លាប់មានរឿងចម្រូងចម្រាស់ កាលពីឆ្នាំ២០១៨ ត្រូវបានបណ្ឌិតច្នៃម៉ូដ ឯម រៀម យកមកប្រើម្តងទៀតក្នុងភាពយន្តខ្លីមួយដែលនិយាយពីស្រ្តីម្នាក់អ្នករបាំបុរាណខ្មែរ។ ភាពយន្តខ្លីនោះមានចំណងជើងថា «នារីរបាំ» ដោយមានឈុតជាច្រើនដែលត្រូវការ មកុដ និងសម្លៀកបំពាក់អប្សរា និងការតុបតែង រម្លឹកឡើងវិញសម័យកាលឆ្នាំ ១៩៧០។

អត្ថបទ៖ Tep Sovannmoly