បង្ហាញ​ជូនសាវតា ព្រះភ័ក្ត្រ បុត្រា បុត្រី​ទាំង​អស់​របស់​សម្តេចក្រុមព្រះ ដែល​សរុប​ទាំង​អស់​មាន​ចំនួន ៥ព្រះអង្គ!

  • 2021-12-09 06:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សែនអាសូរដល់ព្រះបុត្រាទាំង៤ព្រះអង្គរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានយាងទៅព្រះរាជពិធីប្រទានភ្លើងព្រះសពរបស់ព្រះបិតាដោយព្រះភក្រ្ត័និងព្រះរាជហឫទ័យ ស្រពាប់់ស្រពោនជាទីបំផុត ដើម្បីបានជូនព្រះរាជ​ដំណើរព្រះបិតាជាលើកចុងក្រោយ ក្នុងទិដ្ឋភាពដ៏សោកសៅនេះបានធ្វើឲ្យប្រជានុរាស្ត្រស្ទើរទូទាំងប្រទេសមានក្ដីអាណិតអាសូរដល់ព្រះអង្គជាពន់ពេក។

ក្រោយពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ យាងសោយទីវង្គតទ្រង់បានបន្សល់ទុកចំណងដៃនូវបុត្រាបុត្រីប្រាំអង្គ ដោយសម្តេចក្រុមព្រះទ្រង់មាន ព្រះមហេសីពីរព្រះអង្គ ។មហេសីទី១ គឺព្រះអង្គម្ចាស់ក្សត្រិយ៍នរោត្តម ម៉ារី រណឫទ្ធិ (ឈ្មោះដើមអ្នកស្រី អេង ម៉ារី)ជាព្រះប្រធានមូលនិធិស្រ្តីសម្ដេចរស្មីសោភ័ណ និងជាអតីតព្រះប្រធានកាកបាទក្រហមកម្ពុជា ទទួលបានបុត្របីអង្គ គឺ៖

១. ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ជាព្រះបុត្រាច្បង

២. ព្រះអង្គម្ចាស់ នរោត្តម សីហឫទ្ធិ

៣. ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី

ចំណែកឯមហេសីទីពីរ គឺមានព្រះបុត្រាចំនួពីរអង្គ ដែលជាចំណងដៃនៃក្ដីស្នេហារវាង អ្នកម្នាង អ៊ុក ផល្លា អ្នករបាំបុរាណដ៏ឆ្នើម។ បុត្រា​ទាំង​ពីរ​ព្រះអង្គនោះ​មាន ៖

១. ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិប្រសូតក្នុងឆ្នាំ ២០០៣

២. ព្រះអង្គម្ចាស់ នរោត្តម រណវង្ស ប្រសូតក្នុងឆ្នាំ ២០១១

គួរបញ្ជាក់ផងដែរថា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទ្រង់បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង កាលពៅវេលាវេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ រាជរដ្ឋាភិបាលកម្ពុជាបានចេញប្រកាសសម្រេចយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ព្រះមរណទុក្ខផ្លូវការទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាកិច្ចថ្វាយតបនូវព្រះគុណូបក្ការៈដ៏ធំធេង នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលពេញមួយព្រះជន្មព្រះអង្គ មានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ