រូបថតស្ដែងពីសម្រស់ពិតរបស់ ប៊ី សុធារី បញ្ជាក់ច្បាស់ពេកហើយថាស័ក្តិសមជា Miss Charm Cambodia

  • 2021-12-10 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនយូរមិនឆាប់ កញ្ញា ប៊ី សុធារី នឹង​ដល់ពេល​ឡើងឆាក បង្ហាញ​ទេពកោសល្យក្នុងការ​ប្រកួតនៅក្នុងកម្មវិធី បវរកញ្ញាមួយទៀតហើយគឺ Miss Charm International 2021 ដែល​កម្មវិធីនេះ​នឹង​រៀបចំ​នៅប្រទេសវៀតណាម។​

ជាការពិតណាស់ ប៊ី សុធារី ក៏ជា​បវរកញ្ញា Miss Universe Cambodia ម្នាក់ដែរ ដែល​បាន​ទទួល​ជយលាភីកាល​ពីឆ្នាំ ២០១៧ ប៉ុន្តែដោយចិត្តស្រឡាញ់ និងការ​តស៊ូក្នុងវិស័យនេះ នាង​ក៏បាន​ចូលរួម​ប្រកួតក្នុងកម្មវិធី Miss Charm International 2021 វិញ​ម្ដង។ បើ​តាម​ការ​ប្រកាស កម្មវិធីនេះ​នឹងចាប់ដំណើរការផ្លូវការពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ តទៅ ឯវគ្គផ្ដាច់ព្រ័ត្រគឺនៅ​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ​នៅ​ កោះត្រល់ (Phú Quốc Island)

ដោយឡែក​មុនថ្ងៃប្រកួតធំ​មកដល់ ល្អទេបើទៅទស្សនារូបភាព​ស្អាតៗរបស់ ប៊ី សុធារី?

អត្ថបទ៖ យី សុធារី