មិនមែនលំៗទេ! ពិធីការិនី សាណា ជះលុយរាប់ម៉ឺនដុល្លារទិញរថយន្ដទំនើបទុកជូនកូនទៅរៀន

  • 2021-12-10 06:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានងារជាពិធីការិនីល្បីឈ្មោះប្រចាំប្រទេស ខៀវ សានសាណា ហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារ ទិញរថយន្ដសេរីទំនើបមួយគ្រឿងទុកជូនស្រីជាទីស្រលាញ់ទៅរៀន។

ថ្មីៗនេះពីធីរនីប្រចាំ CTN និងMYTV អ្នកនាង ខៀវ សានដសាណា ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗតែម្ដងជាមួយរថយន្ដថ្មីសន្លាង Hyundai STARIA Premium ដែលនាងទើបតែទិញក្នុងតម្លៃរាប់ម៉ឺនដុល្លារឯណោះ បន្ទាប់ពីនាងទើបតែ ទិញរថយន្ដម៉ាក Rolls-Royce ប៉ុន្មានខែកន្លងទៅនេះ។

តាមសម្ដីផ្ទាល់របស់ពិធីរិនីរូបនេះបានឱ្យដឹងថាការដែលទិញរថយន្ដបន្ថែមច្រើនគ្រឿងនេះ គឺនាងទិញជាកាដូរឆ្នាំថ្មី ហើយរថយន្ដទើបទិញពណ៌ខ្មៅរលោងនេះទុកជូនកូនស្រីបណ្ដូលចិត្តទៅសាលារៀន និងធ្វើដំណើរកម្សាន្ដតាមខេត្តនានាក្នុងប្រទេសកម្ពុជា។

ពិធីរីនី ខៀវ សានដសាណា៖ “កាដូរឆ្នាំថ្មីសំរាប់កូនៗទៅរៀននិងធ្វើដំណើរកំសាន្ត តែពេលនេះmommyសុំថតយកហេងមួយសិន”។

យ៉ាងណាមិញបើក្រឡេកមកមើលជីវិតបច្ចុប្បន្នពិធីការិនីរូបនេះ ហាក់មមាញឹក និងជោគជ័យខ្លាំងមែនទែនជាមួយអាជីពជាពិធីរិនី ដោយឡែកជីវិតគ្រួសារ សាណា ក៏ជោគជ័យមិនធម្មតាប៉ុន្មានដែរ ដោយជារឿយៗអ្នកនាង តែងតែបង្ហាញនូវភាពស្និតស្នាលជាមួយស្វាមីសំណព្វចិត្ត និងកូនស្រីជាទីស្រលាញ់៕

អត្ថបទ៖ PAV SREY PICH

អត្ថបទពេញនិយម
អត្ថបទថ្មី