សប្បាយ Shopping ចុងឆ្នាំ! រីករាយក្នុងកម្មវិធី Christmas និង Year End Sale Lucky Draw នៅផ្សារទំនើប អីុអន ម៉ល សែនសុខ ស៊ីធី

  • 2021-12-17 06:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រីករាយចុងឆ្នាំ ត្រៀមសប្បាយឱ្យហើយទៅ ជាពិសេស​អ្នក​ចូលចិត្តដើរផ្សារ និងទិញទំនិញ ចាំជួបគ្នានៅផ្សារទំនើប អុីអន ម៉ល សែនសុខ ស៊ីធី ទាំងអស់គ្នា។

ឱកាសពិសេសសម្រាប់រដូវកាលបុណ្យណូអែលនេះ ផ្សារទំនើប អុីអន ម៉ល សែនសុខ ស៊ីធី នឹងមានកម្មវិធី Christmas & Year End Sale Lucky Draw 2021 ដើម្បីឱ្យអតិថិជនទទួលបាននូវបទពិសោធដ៏រីករាយ និងមិនអាចបំភ្លេចបាន។

លោកអ្នកអាចរីករាយ ក្នុងការដើរផ្សារ ទិញទំនិញក្នុងអំឡុងពេលលក់បញ្ចុះតម្លៃចុងឆ្នាំ ក៏ដូចជាក្នុងកម្មវិធីបុណ្យ ណូអែល។ កាន់តែចំណេញ សម្រាប់កម្មវិធីខាងលើនេះ នឹងបន្ថែមជូនរង្វាន់ធំៗជាច្រើន ជូនដល់អតិថិជនដែលមកកម្សាន្ត ហើយ​រាល់ការ​ទិញទំនិញ ក្នុងផ្សារទំនើបនឹងមានផ្ដល់ជូនការចាប់រង្វាន់ផ្សងសំណាង (Lucky Draw) រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី ២២ រហូតដល់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១។

ដើម្បីចាប់រង្វាន់បាន លោកអ្នកគ្រាន់តែបូកបញ្ចូល​ក្រដាសបង្កាន់ដៃ (receipt) សរុបចាប់ពី ៣០ ដុល្លារ ឡើងទៅ​ដើម្បី​ទទួល​បាន​ឱកាស​ធ្វើការចាប់រង្វាន់បានចំនួនម្ដង ដូច្នេះទិញកាន់តែច្រើន មានឱកាសចាប់រង្វាន់បានកាន់តែច្រើន។

សម្រាប់ទីតាំងចាប់រង្វាន់គឺនៅ៖ Carpet Areaជាន់ផ្ទាល់ដី ខាងមុខហាងទំនិញ Decathlon កម្មវិធីនេះនឹងចាប់ផ្ដើមពីម៉ោង ១០:០០ ព្រឹក រហូតដល់ម៉ោង ៩:០០យប់។

ឈ្នះរង្វាន់ធំៗ ជាច្រើនរួមមាន៖

  • iPhone 13 Pro Max
  • iPad Pro 2021
  • ទូទឹកកក
  • ម៉ាស៊ីនបោកសម្លៀកបំពាក់ (Front Road Washer)
  • កង់
  • កាស Apple Airpod Pro
  • ទូរទស្សន៍ Sony LED
  • Air Tag ពីរប្រអប់
  • ម៉ាស៊ីនទឹកក្រឡុក ម៉ាក Panasonic
  • តង់ Quechua
  • ឆ្នាំងដាំបាយម៉ាក Lock & Lock និងប្រភេទឆ្នាំងដាំបាយជាច្រើនទៀត
  • ម៉ាស៊ីនដាំទឹកក្ដៅអគ្គិសនី Panasonic Kettle
  • ឆ្នាំងអ៊ុត ម៉ាក Panasonic
  • Eco Bag និងគូប៉ុងភេសជ្ជៈ ផ្សេងៗជាច្រើនទៀត។

បន្ថែមពីនេះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ជា Voucher រួមមាន៖ ទទួលបាន គូប៉ុងភេសជ្ជៈ The Alley Milk Tea និងChatime Milk Tea។

ចាំអីទៀត? ចុងឆ្នាំហើយ ដើរផ្សារទិញទំនិញឱ្យសប្បាយចិត្តម្ដង ម៉្យាងទំនិញចុងឆ្នាំបញ្ចុះតម្លៃសឹងតែគ្រប់ហាង។

កាន់តែលម្អិត ពីទីតាំងបន្ថែម លោកអ្នកអាចចូលទៅកាន់៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម