មុនកូវីដកាលឆ្លងឆ្នាំ ២០១៩ ប្រទេសអាស៊ីពីរនេះបង្ហោះ Drone រាប់ពាន់គ្រឿងបំភ្លឺពេញមេឃ

  • 2021-12-15 09:28:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​អំឡុង​ថ្ងៃ​ឆ្លង​ឆ្នាំ ២០១៩ ចូល​ឆ្នាំ ២០២០ គេ​សង្កេត​ឃើញ​ប្រទេស​ចំនួន ២ នៅ​អាស៊ីគឺ​រួម​មាន​សិង្ហបុរី និង​ប្រទេស​ចិន​បាន​ប្រើប្រាស់ Drone ដើម្បី​បំភ្លឺ​ពាសពេញ​ផ្ទៃ​មេឃ នៅ​ទម្រង់​ជា​រូប​ផ្សេងៗ​ពី​គ្នា។

នៅ​ឯ​ទីក្រុង​សៀងហៃ ប្រទេស​ចិន បាន​ប្រើប្រាស់ Drone ប្រមាណ​ជិត ២ ០០០ គ្រឿង នៅ​លើ​ដង​ទន្លេ Huangpu River ដែល​ប្រមូល​ផ្តុំ​គ្នា​រំលេច​ចេញ​ជា​ទម្រង់​រូបភាព​ដ៏​អស្ចារ្យ​ជា​ច្រើន និង​រហូត​ចេញ​ជា​លេខ​ដើម្បី​រាប់​ថយ​ក្រោយ​ក្នុង​ការ​ស្វាគមន៍​ឆ្នាំ ២០២០ ទៀត​ផង។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ស្រដៀង​គ្នា​នឹង​នៅ​ប្រទេស​សិង្ហបុរី នៅ​ឯ​តំបន់ Marina Bay ក្រៅ​ពី​ការ​បាញ់​កំជ្រួច​ដ៏​ស្រស់ស្អាត​ជា​ច្រើន​ហើយ ក៏​មាន​បង្ហោះ​ចេញ​នូវ Drone ​ប្រមាណ ៥០០ គ្រឿង ដែល​នា​ថ្ងៃ​ទី ៣១ ធ្នូ វេលា​ម៉ោង ២២:៥០ នាទី ប្រទះ​ឃើញ​មាន​ការ​សម្តែង​នូវ Drone ប្រមូល​ផ្តុំ​គ្នា​ចេញ​ជា​ទ្រង់ទ្រាយ​នៃ​យានអវកាស សត្វ​ត្រី​បាឡែន និង​ទម្រង់​នៃ​សត្វ​តោ​តំណាង​ឲ្យ​ប្រទេស​សិង្ហបុរី​ជា​ដើម៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖​

អត្ថបទ៖ កៅ រក្សា