ស្ងាត់ៗ​អ្នក​លេង​គុន​ចម្រុះ​ ចាន់​ រតនា​ ទៅ​ដល់​ប្រទេស​បារាំង​ហើយ

  • 2021-12-16 02:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ និង​គុន​ចម្រុះ​ ចាន់​ រតនា​ នៅ​ពេល​នេះ​រូប​គេ​កំពុង​នៅ​ឯ​ប្រទេស​បារាំង​បាន​រយៈពេល​ប្រហែល​កន្លះ​ខែ​មក​ហើយ។​

រតនា ពេលកំពុងហាត់នៅបារាំង

រតនា​ បាន​ឲ្យ​ដឹង​ថា​ ការ​ទៅ​ប្រទេស​បារាំង​លើក​នេះ​គឺ​ទៅ​លេង​ប្រពន្ធ​ និង​កូន​ស្រី​របស់​ខ្លួន​ហើយ​បើ​គិត​ទៅ​បាន​រយៈពេល​ប្រហែល​កន្លះ​ខែ​ហើយ។​ ប្រពន្ធ​របស់​ខ្លួន​ព្រម​ទាំង​កូន​ស្រី​គឺ​បាន​ទៅ​ប្រទេស​បារាំង​ជាង​កន្លះឆ្នាំមក​ហើយ។​ ចំពោះ​ក្លឹប​ប្រដាល់​សិល្បៈ​របស់​គេ​នៅ​ពេល​នេះ​គឺ​បន្ត​បិទ​តាំង​ពី​ផ្ទុះ​កូវីដ​ខ្លាំង​មក​ម្ល៉េះ។​

អ្នក​លេង​ក្បាច់​គុន​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ទៅ​ដល់​ប្រទេស​បារាំង​ថ្មីៗ​នេះ​ក៏​បាន​ឆ្លៀត​ទៅ​ចូលរួម​ហ្វឹកហាត់​ផ្លាស់ប្ដូរ​បទ​ពិសោធ​ជា​មួយ​ SDKA SAMBO ​ហើយ​ទាំង​នេះ​ក៏​ជា​ការ​កម្ដៅ​សាច់ដុំ​អំឡុង​ពេល​ខាន​ប្រកួត​យូរ​ផង​ដែរ។​

រតនា និងភរិយា កាលប្រកួតនៅ ONE

រំលឹក​ដែរ​ថា​ កីឡាករ​ ចាន់​ រតនា​ ជា​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ម្នាក់​របស់​កម្ពុជា​ ទាំង​គុន​ខ្មែរ​ និង​គុន​ចម្រុះ។​ រូប​គេ​មាន​ភរិយា​ជា​ជនជាតិ​បារាំង​ និង​មាន​កូន​ស្រី​២នាក់​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​