ផ្ទុះការចាប់អារម្មណ៍ បទ”បងប្អូនបីនាក់” តែអ្នកនិពន្ធតម្រូវឲ្យអ្នកចម្រៀងល្បីទសវត្ស៦០ ចំនួន៤ នាក់ ច្រៀងរួមគ្នា
- 2021-12-16 03:15:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះការចាប់អារម្មណ៍ បទ”បងប្អូនបីនាក់” តែអ្នកនិពន្ធតម្រូវឲ្យអ្នកចម្រៀងល្បីទសវត្ស៦០ ចំនួន៤ នាក់ ច្រៀងរួមគ្នា
ចន្លោះមិនឃើញ
កវីសេកមាស ម៉ា ឡៅពី ដែលបាននិពន្ធបទចម្រៀងមួយបទក្រោមចំណងជើងថា"បងប្អូនបីនាក់" ប៉ុន្ដែតម្រូវឲ្យកំពូលតារាចម្រៀងខ្មែរល្បីឈ្មោះនាទសវត្ស៦០ ចំនួន៤ នាក់ច្រៀងរួមគ្នានោះ មិនត្រូវបានគេដឹងពីមូលហេតុនេះច្បាស់លាស់នៅឡើយ ហើយក៏ពុំធ្លាប់មានការបកស្រាយពីកវីរូបនេះដែរ។
គិតមកដល់សម័យបច្ចុប្បន្នដែលមានប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាទំនើប ក៏យើងជឿថា បងប្អូនខ្មែរ ជាពិសេសមិត្ដយុវវ័យខ្លះ មិនសូវចាប់អារម្មណ៍លើខ្លឹមសារ នៃបទចម្រៀងមនោសញ្ចេតនាបែបស្នេហាជាតិ នាសម័យសង្គមរាស្ដ្រនិយមមួយនេះដែរ។ ប៉ុន្ដែតាមរយៈម្ចាស់សំនៀងទាំងបីរូប គឺលោក សុះ ម៉ាត់ លោក ស៊ីន ស៊ីសាមុត អ្នកស្រី ហួយ មាស និងលោក អ៊ិន យ៉េង បានបកស្រាយយ៉ាងច្បាស់។
បទ“បងប្អូនបីនាក់” បានបង្ហាញពីទឹកចិត្ដស្រឡាញ់ជាតិរបស់បងប្អូនបី នាក់ ដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ចូលធ្វើទាហាន ដើម្បីការពារជាតិមាតុភូមិពីការឈ្លានពានរបស់ខ្មាំងសត្រូវជិតខាង។ ថ្ងៃនេះ Sabay សូមស្រាយខ្លឹមសារទាំងស្រុង នៃបទនេះដូចតទៅ៖
សុះម៉ាត់៖ ប្អូនស្រី...ប្រុសពៅ...ត្រូវចាំបណ្ដាំបង! ប្អូនស្រីប្អូនប្រុសរស់ឈ្មោះជាខ្មែរអឺអឺងអើយ ត្រូវមានចិត្តថែការពារទឹកដី ជាតិត្រូវការបងដេញចោរអប្រិយ បើសិនបងក្ស័យសូមអូនសងឈាម។
ហួយមាស៖ រូបអូនជាស្រីភក្ដីជានិច្ចអឺអឺងអើយ អូនចាំមិនភ្លេចតាំងចិត្តព្យាយាម ពាក្យបណ្ដាំបងអូននឹងធ្វើតាម បើស្លាប់ក្នុងនាមឈាមការពារជាតិ។
អ៊ិន យ៉េង៖ ខ្ញុំជាប្អូនពៅនៅរក្សាម្ដាយ បើបងស្លាប់ហើយ ខ្ញុំនឹងទៅទៀត បើខ្ញុំឱបដៃហៅសែនខ្មាស់ញាតិ យៀកកុងពិឃាតបងប្រុសបងស្រី។
ស៊ីន ស៊ីសាមុត៖ បងប្អូនបីនាក់ស្ម័គ្រធ្វើទាហានអឺអឺងអើយ ដេញទមិឡឈ្លានពានការពារទឹកដី ប្រវត្តិអើយចែងចារគ្រួសារភក្ដី ចូរខ្មែរប្រុសស្រីទុកជាគំរូ។