Ngoc Hai ថា នឹងព្យាយាមស៊ីកម្ពុជាឲ្យបាន ដើម្បីកក់កៅអីវគ្គ Semi-Final
- 2021-12-16 04:49:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ngoc Hai ថា នឹងព្យាយាមស៊ីកម្ពុជាឲ្យបាន ដើម្បីកក់កៅអីវគ្គ Semi-Final
ចន្លោះមិនឃើញ
Que Ngoc Hai បាននិយាយថា ជម្រើសជាតិវៀតណាមនឹងព្យាយាមលេងឲ្យអស់ពីសមត្ថភាពយកឈ្នះកម្ពុជានៅប្រកួតចុងក្រោយ ដើម្បីទទួលបានកៅអីឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
កាលពីម្សិលមិញសម្រាប់ការប្រកួតទី៣ក្នុងពូល B ពាន AFF Suzuki Cupវៀតណាមបានប្រកួតស្មើគ្នាជាមួយឥណ្ឌូណេស៊ី ០-០ ខណៈកម្ពុជាឈ្នះឡាវ ៣-០។ លទ្ធផលបែបនេះទាំងឥណ្ឌូណេស៊ីនិងវៀតណាមដែលកំពុងនៅលេខ១និង២ក្នុងពូល មិនទាន់មានសិទ្ធិបានឡើងទៅវគ្គ Semi-Final នៅឡើយទេ។
ប្រកួតបញ្ចប់វគ្គសន្សំពិន្ទុឥណ្ឌូណេស៊ីត្រូវជួបក្រុមលេខ៣ម៉ាឡេស៊ី ឯវៀតណាមប៉ះកម្ពុជា។ មុនការប្រកួតមកដល់ខ្សែការពាររបស់វៀតណាម Ngoc Hai បាននិយាយថា លទ្ធផលស្មើជាមួយឥណ្ឌូណេស៊ីមិនមានផលប៉ះពាល់ដល់ឱកាសរបស់វៀតណាមឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ។ ពួកគេនឹងត្រៀមឲ្យបានល្អនៅប្រកួតចុងក្រោយជាមួយកម្ពុជា ហើយក្រុមទាំងមូលនឹងព្យាយាមយកឈ្នះនិងឈ្នះកៅអីទៅកាន់ជុំបន្ទាប់។
ក្នុងពូល B កម្ពុជានិងឡាវជាក្រុមដំបូងត្រូវធ្លាក់ចេញពីពាន AFF Cup ខណៈម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាមត្រូវអ៊ុតណាត់ប្រកួតចុងក្រោយ ដើម្បីរក២ក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕