ក្តុកក្តួលណាស់! ភរិយាតារាសម្ដែង ណុប ណែម ប្រាថ្នាមកលេងអង្គរវត្តមុនចាកចេញទៅ

  • 2021-12-16 07:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង ដួង តារា ដែលជាសិល្បការិនីភាពយន្ត៥ជំនាន់របស់ខ្មែរ ហើយត្រូវជាភរិយាទី១ របស់តារាសម្ដែង ណុបណែម កំពុងរស់នៅក្នុងជីវភាពក្រីក្រលំបាក គ្មានទីជម្រកផ្ទាល់ខ្លួន ប៉ុន្តែលោកយាយមានបំណងប្រាថ្នាចង់ទៅលេងអង្គរវត្ត មុនលោកយាយចាកចេញទៅ។

តាមរយៈហ្វេសប៊ុកផេករបស់ ក្រុមព្រះសូរិយាថ្មីៗនេះ បានឲ្យដឹងថា លោកយាយដួង តារា ណុបណែម ដែលជាតារាភាពយន្តប្រាំជំនាន់មកហើយ មានបំណងប្រាថ្នាមួយគឺ លោកយាយចង់ទៅលេងអង្គរវត្តឲ្យបានមុនពេលដែលលោកយាយ ចាកចេញទៅបាត់ ឥឡូវនេះលោកយាយបានមកលេងដូចបំណងហើយ ។ ដោយលោកយាយ ដួង តារា បានឲ្យដឹងថា លោកយាយខានឃើញអង្គរវត្តជាង២០ឆ្នាំមកហើយ ដោយសារតែលោកយាយស្ថិតក្នុងវ័យជរា និងមានជីវភាពលំបាកខ្លាំង ហើយការទៅលើកនេះក៏មានការជួយជ្រំជ្រែងពីក្រុមព្រះសុរិយា សម្រាប់ការទទួលទាន ស្នាក់នៅ រួមទាំងការធ្វើដំណើរទស្សនាផងដែរ។

លោកយាយ បានឲ្យដឹងថា កាលពីក្នុងទសវត្ស៦០ លោកយាយ ក៏ធ្លាប់បានមកថតខ្សែភាពយន្តនៅតាមប្រាសាទនានាក្នុងទឹកដីអង្គរខេត្តសៀមរាបនេះដែរ ដូចជារឿង រលកវាសនា និងរឿង ប្រហារដួងចិត្ត ហើយកាលដែលលោកយាយចង់មកលេងទឹកដីអង្គរជាថ្មីនេះ ក៏ព្រោះតែចង់រំលឹកអនុស្សាវរីយ៍នានា ដែលស្ថិតក្នុងដួងចិត្តលោកយាយគ្មានថ្ងៃភ្លេច និងចង់ឃើញការអភិវឌ្ឈន៍ទៀតផង។ពិសេសទៀតនោះ លោកយាយ ចង់ថតរូបក្នុងសម្លៀកបំពាក់បុរាណខ្មែរនៅប្រាសាទខ្មែរយើងទុកជាអនុស្សាវរីយ៍ក្នុងវ័យចុងក្រោយនេះ៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី