ទោះមិនទាន់​បង្ហាញខ្លួន សារ ទី ក្រេប​បានបទពិសោធ​ថ្មីៗ​ល្អៗ​ពី​​ក្រុម​ជម្រើសជាតិ ​

  • 2021-12-16 07:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជាបានឆ្លងកាត់វគ្គសន្សំពិន្ទុ៣ប្រកួតរួចមកហើយនៅក្នុងពានរង្វាន់ AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី ដោយក្រុមគោព្រៃចាញ់ ២ ឈ្នះ ១ មាន៣ពិន្ទុ។

ខ្សែ​ប្រយុទ្ធ សារ ទី របស់​ក្លឹប​អគ្កិសនី​កម្ពុជា

បីប្រកួតកន្លងមកនេះ​ ខ្សែប្រយុទ្ធវ័យក្មេងមកពីក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា សារ ទី មិនទាន់ត្រូវបានគ្រូបង្វឹកផ្ដល់ឱកាសឱ្យ​បង្ហាញខ្លួននៅឡើយទេ។ ទោះមិនទាន់មានឱកាសយុវជន​បានបង្ហើបប្រាប់ Sabay ថា​រូប​គេទទួលបានបទពិសោធថ្មីៗល្អៗ​មិនធ្លាប់ជួបពីមុនមក។

​អតីតកីឡាករសាលាបាល់ទាត់ជាតិបាទី បាន​ពន្យល់បែប​នេះ​ ៖«និយាយរួមទៅលក្ខណៈថាយើងធ្លាប់នៅក្លឹបអត់យល់ពីការរៀបចំជាកីឡាករ Professional ការហ្វឹកហាត់ជាកីឡាករ Professional អ៊ីចឹងប្លែកមកនេះប្លែក។ ខ្ញុំទទួលបានបទពិសោធច្រើន បទពិសោធជាកីឡាករ Professional បទពិសោធនហាត់ជា​មួយគាត់ខ្លាំង បទពិសោធតាក់ទិកទិកនិកអ៊ីចឹងបង យើងមានបទពិសោធថ្មីសម្រាប់ខ្លួនច្រើន»។

មិនទាន់មាន​ឱកាស​ក៏ពិតមែន ប៉ុន្តែកីឡាករ​រូប​នេះ​នៅតែមានសង្ឃឹម ព្រោះ​កម្ពុជា​នៅ​សល់​មួយ​ប្រកួតចុងក្រោយ​ជាមួយក្រុមជម្រើស​ជាតិវៀតណាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលខ្សែប្រយុទ្ធលេចធ្លោររបស់អគ្គិសនីកម្ពុជា ជាប់ជម្រើសជាតិឈុតធំចូលរួមការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី៕

អត្ថបទ៖ អ៊ុំ សុភក្តិ