ហេតុផលជំរុញឱ្យElon Muskក្លាយជាបុគ្គលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ២០២១ នៅទស្សនាវដ្ដីTime
- 2021-12-17 07:40:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលជំរុញឱ្យElon Muskក្លាយជាបុគ្គលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ២០២១ នៅទស្សនាវដ្ដីTime
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំ ទស្សនាវដ្តីដ៏ល្បី Time បានដាក់ឈ្មោះឱ្យមនុស្សដែលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ “Person of the Year” តាំងពី ឆ្នាំ១៩២៨ មកម៉្លេះ ហើយនៅឆ្នាំ២០២១នេះ Elon Musk ត្រូវបានជ្រើសរើស ជាមនុស្សមានឥទ្ធិពលបំផុតប្រចាំឆ្នាំ។
ក្នុងការជ្រើសរើស មានចម្ងល់ជាច្រើនបានលើកឡើងថា ហេតុអ្វីក៏បុគ្គលនោះជា Elon Musk តើទស្សនាវដ្ដីនេះគេរើសមនុស្សសំខាន់ៗដោយរបៀបណា?
ការជ្រើសរើសបុគ្គលទាំងនេះ ផ្ដោតទៅលើបុគ្គលដែលមានឥទ្ធិពលរំជើបរំជួលទៅដល់ព័ត៌មានពិភពលោក ជីវិតមនុស្ស មិនថាទាំងរឿងល្អ ឬមិនល្អនោះទេ។
មិនតែប៉ុណ្ណោះ បុគ្គលទាំងនោះត្រូវបានជ្រើសរើសជាសម្ងាត់ ពីទស្សនាវដ្ដី Time ក្រោមការសម្រិតសម្រាំងពីអ្នកនិពន្ធ ឬអ្នកប្រែសម្រួល ដោយស្ដាប់សំឡេងរបស់អ្នកអាន យ៉ាងយកចិត្តទុកដាក់។
បន្ថែមពីនេះ តាមហេតុផលជ្រើសរើសខាងលើ បុគ្គលដែលអាចចុចឈ្មោះជា Person of the Year អាចមិនមែនជាជាវីរៈជន ជនដែលបានស្លាប់ទៅ និងជាបុគ្គលដែលពិភពលោកខ្លាចរអារផងដែរ៕