កំពុងស្វែងរកផ្ទះលើកំពូលភ្នំ? សុខា រៀល អ៊ីស្តេត ចុះតម្លៃពិសេសឱកាសបុណ្យណូអែល និងចូលឆ្នាំសកល

  • 2021-12-20 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការជ្រើសរើសលំនៅឋាន គឺជាការវិនិយោគរយៈពេលវែង និងជាផ្នែកដ៏សំខាន់មួយនៃផែនការអនាគត។ តើលោកអ្នកធ្លាប់ស្រមៃទេថា ចង់មានផ្ទះនៅលើកំពូលភ្នំដែលមានបរិយាកាសល្អបរិសុទ្ធអមដោយអាកាសធាតុត្រជាក់ និងហ៊ុមព័ទ្ធដោយធម្មជាតិ?

ក្រុមហ៊ុន សុខា រៀល អ៊ីស្តេត សូមស្វាគមន៍លោក លោកស្រី មកកាន់គម្រោងអភិវឌ្ឍន៍លំនៅឋាន «កំណប់ឋានសួគ៌» លើកំពូលភ្នំបូកគោដែលជាទីក្រុងថ្មីនៃខេត្តកំពត។ គម្រោងរបស់ក្រុមហ៊ុនមានផ្តល់ជូននូវប្រភេទផ្ទះជាច្រើនដែលអតិថិជនអាចជ្រើសរើសបានទៅតាមលទ្ធភាព។ លក្ខណៈពិសេសនៃគម្រោងរួមមាន៖

  1. ការអភិវឌ្ឍឆាប់រហ័ស

  2. លក្ខខណ្ឌបង់ប្រាក់ងាយស្រួល អាចបង់រំលស់រហូតដល់រយៈពេល ១៥ ឆ្នាំ

  3. អាកាសធាតុត្រជាក់ បរិយាកាសរស់នៅហ៊ុមព័ទ្ធដោយខ្យល់អាកាសបរិសុទ្ធ និងធម្មជាតិពណ៌បៃតង

  4. ហេដ្ឋារចនាសម្ព័នប្រកបដោយគុណភាព ផ្លូវក្រាលកៅស៊ូខ្វាត់ខ្វែង

  5. ជាតំបន់ពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ដ៏ល្បីល្បាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

សូមជម្រាបជូនថាក្រុមហ៊ុន សុខា រៀល អ៊ីស្តេត មានគម្រោងអភិវឌ្ឍន៍លំនៅឋានធំៗចំនួន ០៣ គឺ៖ គម្រោងអម្រឹតឋានសួគ៌ គម្រោងមរកតឋានសួគ៌ ហើយបច្ចុប្បន្នគឺអភិវឌ្ឍដល់គម្រោងទី៣ ដែលមានឈ្មោះថា ក្រោន អ៊ីស្តេត លាតសន្ធឹងលើផ្ទៃដី ៥៩៥ ហិកតា ជាគម្រោងដែលធំជាងគេបំផុតលើភ្នំបូកគោ។ គ្រប់គម្រោងរបស់ក្រុមហ៊ុន សុខា រៀល អ៊ីស្តេត តែងតែទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន។

ក្នុងនោះផងដែរ ដើម្បីចូលរួមអបអរក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំសកលនាពេលខាងមុខនេះ ក្រុមហ៊ុន សុខា រៀល អ៊ីស្តេត ក៍មានផ្តល់ជូននូវប្រូម៉ូសិនពិសេសដូចខាងក្រោម៖

• អតិថិជននឹងទទួលបាននូវការបញ្ចុះតម្លៃរហូតដល់ជាង ១ ម៉ឺនដុល្លារ

• អតិថិជននឹងទទួលបាននូវឈុតគ្រែឈើដ៏ស្រស់ស្អាត និងទឹកពិសាឋានសួគ៌បូកគោជាច្រើនកេស។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 098 200 777 / 066 200 777 / 067 200 777 / 099 200 777 / 061 200 777.

អាសយដ្ឋាន៖ ទីស្នាក់ការកណ្តាលផ្នែកលក់ ជាន់ទី២ អគារសូគីម៉ិច ផ្ទះលេខ២២ ផ្លូវក្រមួនស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ទីតាំងគម្រោង៖ ភ្នំបូកគោ ស្រុកទឹកឈូ ខេត្តកំពត ព្រះរាជាណាចក្រកម្ពុជា

អត្ថបទ៖ In Sopheng