សហព័ន្ធកីឡាអុកចត្រង្គ៖ ពង្រឹងសមត្ថភាពអាជ្ញាកណ្ដាលដើម្បីឈានដល់កម្រិតអន្តរជាតិ
- 2021-12-19 10:30:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាអុកចត្រង្គ៖ ពង្រឹងសមត្ថភាពអាជ្ញាកណ្ដាលដើម្បីឈានដល់កម្រិតអន្តរជាតិ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បញ្ចប់វគ្គសិក្សាអាជ្ញាកណ្ដាលអន្តរជាតិដើម្បីពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាកណ្ដាលឲ្យឈានដល់អន្តរជាតិត្រៀមការប្រកួតនានាទាំងក្នុងស្រុក និងក្រៅប្រទេសជាដើម។
លោក សេក សុភ័ក្រ្ត អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលចៅក្រមអន្តរជាតិនេះគឺពិតជាមានសារសំខាន់ណាស់ ពង្រឹងសមត្ថភាពសិក្ខាកាមឲ្យឈានមួយកម្រិតទៀត។ ពីមុនសហព័ន្ធបានបើកវគ្គកម្រិតជាតិរួចម្ដងហើយ។
សិក្ខាកាមមានការយកចិត្តទុកដាក់ក្នុងការសិក្សាវគ្គអាជ្ញាកណ្ដាលអន្តរជាតិនេះ។ មួយវិញទៀតអ្នកចូលរួមនេះសុទ្ធតែជាអ្នកលេងអុកចត្រង្គ ដូច្នេះម្នាក់ៗឆាប់ចាប់បាន និងអនុវត្តបានល្អ។ វគ្គនេះនឹងជួយសិក្ខាកាមឲ្យមានសមត្ថភាពក្នុងការកាត់ក្ដីការប្រកួតកម្រិតអន្តរជាតិដូចជានៅក្រៅប្រទេស ឬក្នុងប្រទេសជាដើម។ នេះក៏ជាការត្រៀមខ្លួននៅពេលស៊ីហ្គេមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ២០២៣ ផងដែរ។
បញ្ជាក់ថា សហព័ន្ធកីឡាអុកចត្រង្គ បានបើកវគ្គអាជ្ញាកណ្ដាលកម្រិតអន្តរជាតិមានរយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែធ្នូ ឆ្នាំ២០២១ នៅគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC)។ សិក្ខាកាមចូលរួមមានចំនួន ៣២នាក់៕