ជីវិតមានឡើងមានចុះ! សំងំៗនាយ​ តាក់ស៊ី ឡើងគេហដ្ឋានតម្លៃ១៨ម៉ឺនដុល្លារជាមួយគូជីវិត

  • 2021-12-20 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN នាយតាក់ស៊ី ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំងក្រោយតារាកំប្លែងរូបនេះទម្លាយរូបភាពឡើងគេហដ្ឋានថ្មីតម្លៃកប់ពពកជាមួយម្ចាស់ចិត្ត បន្ទាប់ពីរងព្យុះភ្លៀងច្រើនឆ្នាំមកនេះ។

យោងតាមទំហ្វេសប៊ុកផ្លូវការ សិល្បករកម្ពុជា និងសង្គម នៅប៉ុន្មានម៉ោងមុននេះបានឱ្យដឹងថា នាយតាក់ស៊ី តារាកំប្លែងសម្ដីចាក់ទឹកមិនលិចប្រចាំ CTN ទើបតែប្រារព្ធពិធីយ៉ាងធំមួយដើម្បីជាការអបអរឡើង ហាង និងគេហដ្ឋានថ្មី ជាមួយនារីម្នាក់ដែលត្រូវបានគេស្គាល់ថាជាភរិយាថ្មីនាយ។

ប្រភពរូប សិល្បករកម្ពុជា និងសង្គម

ផ្ទះវីឡាថ្មីរបស់នាយ តាក់ស៊ី និងភរិយា ជាប្រភេទផ្ទះវីឡាប្រណិតដ៏ល្បីដែលមានតម្លែរហូតដល់ទៅ ១៨ម៉ឺនដុល្លារឯណោះ។ បន្ទាប់ពីទទួលដំណឹងដ៏ពិសេសរបស់ នាយតាក់ស៊ី មហាជនជាច្រើនហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញបែបនេះ ព្រោះប៉ុន្មានឆ្នាំមកនេះ តាក់ស៊ី ឆ្លងកាត់ព្យុះភ្លៀងខ្លាំងណាស់ទាំងរឿងការងារសិល្បៈ ជាពិសេសគឺរឿងបែកបាក់គ្រោះតែម្ដង។

យ៉ាងណាមិញបើទោះអតីតកាលជូរចត់បន្តិចក្ដី ប៉ុន្តែវេលានេះមហាជនមិនតិចនាក់ទេបានចូលរួមអបអរ សាទរ តាក់ស៊ី ថែមទាំងពោលពាក្យថា “វាសនាមនុស្សមើលមិនឃើញទេ មានឡើងមានចុះ”។ នាយតាក់ស៊ី មិនត្រឹមតែមានជីវភាពប្រសើរមានទ្រនំល្អខ្ពស់ ថែមទាំងទទួលបានដៃគូជីវិតយល់ចិត្តយ៉ាងស្រស់ស្អាតទៀតផង៕

អត្ថបទ៖ PAV SREY PICH