LG ចេញ​ឡេបថបហ្គេម​ទីមួយ​ អេក្រង់ ១៧អ៊ីញ និង​ឈីប Intel ជំនាន់ទី១១

  • 2021-12-21 06:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាលើកដំបូងហើយ ក្រុមហ៊ុន LG បាន​ប្រកាស​ចេញ​ឡេបថបហ្គេម​ទីមួយរបស់ខ្លួន កាលពីថ្ងៃទី២០ធ្នូ ដែល​មាន​អេក្រង់ធំ ម៉ាស៊ីនខ្លាំងបំផុត និងទំហំថ្មធំ។

ឡេបថប​នេះ គឺជាម៉ូដែល UltraGear 17G90Q មាន​អេក្រង់ទំហំ ១៧,៣អ៊ីញ ប្រភេទកញ្ចក់ IPS LCD ដែលមានកម្រិតបង្ហាញ 1920 x 1080 Px ជាមួយល្បឿន 300Hz។

LG UltraGear 17G90Q បំពាក់​ CPU Intel Tiger Lake H ជំនាន់ទី១១ និង​ក្រាហ្វិកកាត Nvidia GeForce RTX 3080 Max-Q ដំណើរការ​ជាមួយ​ RAM ទំហំ 32GB និង​អង្គផ្ទុកទិន្នន័យ 1TB។ វាក៏ភ្ជាប់មកជាមួយថ្មដ៏ធំ 93Wh និង RGB keyboard និងកាមេរ៉ា webcam ទំហំ 1080MP។ មិនតែប៉ុណ្ណោះ ឡេបថបនេះ ដាក់មុខងារស្កេនក្រយៅដៃដើម្បីបើកដំណើរការម៉ាស៊ីនទៀតផង។

ចំពោះការតភ្ជាប់វិញ ឡេបថបហ្គេមទីមួយរបស់ LG មាន​រន្ធជាច្រើនដូចជា រន្ធ USB-C ចំនួន២, រន្ធ USB-A ចំនួន២, រន្ធដោតកាសមួយ, រន្ធ HDMI, រន្ធ Ethernet និង​ slot សម្រាប់​ដាក់កាត microSD ផងដែរ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន LG មិនទាន់បាន​ប្រកាស​ចេញតម្លៃនៃឡេបថបហ្គេមនេះនៅឡើយទេ ដោយគ្រោង​នឹង​បញ្ជាក់​លម្អិតថែមទៀត ក្នុងពិព័រណ៌បច្ចេកវិទ្យា CES នាដើមខែមករាខាងមុខ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សំភី