អ៊ុន អាលីហ្សា សន្យានិងម្ដាយជួបគ្នា២ឆ្នាំទៀត តែនេះមិនដល់មួយឆ្នាំផងម្ដាយទៅចោលកូនហើយ
- 2021-12-21 08:31:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុន អាលីហ្សា សន្យានិងម្ដាយជួបគ្នា២ឆ្នាំទៀត តែនេះមិនដល់មួយឆ្នាំផងម្ដាយទៅចោលកូនហើយ
ចន្លោះមិនឃើញ
នៅរសៀលថ្ងៃទី២១ ធ្នូនេះលេចដំណឹងទុក្ខសែនក្រៀមក្រំចំពោះក្រុមគ្រួសារអតីតតារាសម្ដែង អ៊ុន អាលីហ្សា ដែលបាត់បង់អ្នកម្ដាយជាទីស្រលាញ់គ្មានថ្ងៃត្រឡប់ខណៈជំពាក់ពាក្យសន្យាជាមួយម្ដាយមិនទាន់បំពេញនៅឡើយ។
យោងតាមតាមគណនីហ្វេសប៊ុកផ្លូវការរបស់តារាស្រីកម្ពុជារូបនេះបានឱ្យដឹងថា អ្នកម្ដាយរបស់នាង បានទទួលមរណៈភាពហើយនៅថ្ងៃទី២១ ឆ្នូ ដោយសារជរាព្យធិ ខណៈនាងមិនអាចចូលរួមជូនដំណើរ ចុងក្រោយដោយសារនាងស្ថិតនៅសហអាមេរិកឯណោះ។
ទន្ទឹមនឹងនេះ អ៊ុន អាលីហ្សា ក៏ធ្លាប់បានសន្យាជាមួយអ្នកម្ដាយកំសត់ថារយៈពេល២ឆ្នាំក្រោយនាងនឹងត្រឡប់ កម្ពុជាមកជួបមុខអ្នកម្ដាយ ប៉ុន្តែនាងទៅរស់នៅមិនទាន់១ឆ្នាំស្រួលបួលផង ស្រាប់តែរសៀលនេះទទួល ដំណឹងក្ដុកក្ដួលបែបនេះ។
អ៊ុន អាលីហ្សា៖ “កូនស្តាយណាស់ដែលមិនបានឃើញមុខម៉ែចុងក្រោយម៉ែដ៏កំសក់កូនអើយអោយកូនសូមទោសផងដែរកូនមិនបានទៅបុណ្យសពម៉ែ ម៉ែសួរកូនថាពេលណាមកលែងខ្មែរកូនថាពីឆ្នាំទៀត ម៉ែថាម៉ែចាំកូន ឥឡូវមិនទាន់បានមួយឆ្នាំផងម៉ែទៅចាលកូនបាត់ហើយម៉ែ”។
យ៉ាងណាមិញបន្ទាប់ពីទទួលដំណឹងនេះមកមហាជន ក៏ដូចជាមិត្តសិល្បជាច្រើនរូបបានចូលរួមសម្ដែង កាសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ចំពោះ អ៊ុន អាលីហ្សា៕