Madam Pang ចែកទូរសព្ទ កាបូបប្រេនៗ ឱ្យកីឡាករថៃ លើកទឹកចិត្តមុនប៉ះវៀតណាម
- 2021-12-22 03:00:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Madam Pang ចែកទូរសព្ទ កាបូបប្រេនៗ ឱ្យកីឡាករថៃ លើកទឹកចិត្តមុនប៉ះវៀតណាម
ចន្លោះមិនឃើញ
អ្នកស្រី Pang ឬគេហៅថា Madam Pang ដែលជាអ្នកចាត់ការក្រុមជម្រើសជាតិថៃ បានបង្កើតកម្មវិធីសប្បាយៗដើម្បីជាការលើកទឹកចិត្តដល់ក្រុមជម្រើសជាតិមុនប៉ះវៀតណាមនៅល្ងាចនេះ។
ថៃនឹងត្រូវតតាំងជាមួយសត្រូវចាស់វៀតណាម នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ក្នុងពានរង្វាន់ AFF Suzuki Cup 2020 វេលាម៉ោង៧:៣០នាទីនេះ។ មុនការប្រកួតធំខាងលើចាប់ផ្ដើម អ្នកស្រី Pang ដែលត្រូវបានគេស្គាល់ថាជាសេដ្ឋីនីដែលស្រលាញ់វិស័យបាល់ទាត់នោះ បានចូលមកលើកទឹកចិត្តដល់កីឡាករថៃ ជាមួយអំណោយជាប់ដៃមកជាមួយផងដែរ។
ម្ចាស់ក្លឹប Port FC ខាងលើបានបង្កើតកម្មវិធីចាប់រង្វាន់ដល់កីឡាករទាំងអស់ ដោយក្នុងនោះមានទាំង iPhone 13 នាឡិកា និងកាបូបប្រេនៗជាច្រើនទៀត។ ខណៈដែលប្រភពនៅថៃបន្ថែមទៀតថា នៅឆ្នាំនេះ បើថៃអាចឈ្នះពានរង្វាន់ខាងលើបាន នោះនឹងទទួលបានប្រាក់លើកទឹកចិត្តដល់១លានដុល្លារឯណោះ។ ដោយ Madam Pang ជាអ្នកស្វះស្វែងរកប្រាក់មកឧបត្ថម្ភដល់ក្រុមជម្រើសជាតិ៕