មេឃត្រជាក់ៗចឹងញ៉ាំអីទៅណ៎? មោះ ណែនាំមុខម្ហូប ៥មុខធានាជាប់ចិត្ត

  • 2021-12-23 01:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខែត្រជាក់ធ្លាក់ខ្យល់ចឹង គួរតែញ៉ាំអាហារក្ដៅៗដើម្បីកាត់បន្ថយភាពត្រជាក់ និងជួយផ្ដល់កម្ដៅក្នុងខ្លួន ដូច្នេះ Sabay សូមណែនាំ ស៊ុប ៥ប្រភេទញ៉ាំពេលមេឃត្រជាក់ៗកាន់តែឆ្ងាញ់។

តើលោកអ្នកចូលចិត្តញ៉ាំស៊ុបប្រភេទអ្វី? ខាងក្រោមនេះ ជាប្រភេទស៊ុបដែលពេញនិយមខ្លាំង

១. ស៊ុបមាន់​ខ្មៅ ថ្នាំចិន៖

គ្រឿងផ្សំ៖ មាន់ខ្មៅ គ្រឿងថ្នាំចិនសែស្ងោរមាន់ ១ កញ្ចប់ មើមខ្ញី អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប។ របៀបធ្វើ៖ ត្រូវដាំទឹកឱ្យពុះ រួចដាក់មាន់ខ្មៅ បង់មើមខ្ញីដាក់មួយដុំ ដាក់ថ្នាំចិនចូល បន្ទាប់មករំងាស់ឱ្យពុះបន្តិច ស៊ឹមបង់ អំបិល ស្ករ ទឹកត្រី កូរឱ្យសព្វ។ បញ្ជាក់៖ កុំគ្របគម្របឆ្នាំង ប្រសិនបើគ្របនឹងធ្វើឱ្យទឹកស៊ុបល្អក់ ហើយឆាប់ផ្អូម។

ប្រភព៖ យូធូប

២. ស៊ុបតុងយាំ (អ្នកចូលចិត្តញ៉ាំស៊ុប ជូរៗហឹរៗ ត្រូវម៉ាច់តែម្ដង)៖

គ្រឿងផ្សំ៖ បង្គារ ផ្សិត ខ្ទឹមបារាំង ម្ទេស (ស្រស់ក៏បាន ក្រៀមក៏បាន) ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង ទឹកម្ទេស គ្រឿងតុងយ៉ាំ ទឹកដោះគោ ក្រូចឆ្មារ ជីរណា និងជីនាងវង។

របៀបធ្វើ៖ ដំបូងដាក់ឆ្នាំឱ្យក្ដៅ ដាក់សំបកបង្គារចូលឆាឱ្យឈ្ងុយ ចាំចាក់ទឹកស៊ុប បង់ខ្ទឹមសចូលឆ្នាំ រួចទុកឱ្យពុះ ស៊ឹមស្រង់សំបកបង្គារចេញ​។ បន្ទាប់ពីស្រង់សំបកបង្គារចេញ ចាប់ផ្ដើមបង់គ្រឿង ចូលដូចជា៖ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រុំដេង ទឹកម្ទេស គ្រឿងតុងយ៉ាំ ទឹកដោះគោ សាច់បង្គារ និងគ្រឿងផ្សំទាំងអស់ចូលឆ្នាំង ចំពោះរសជាតិអាចថែមថយទៅតាមចំណង់ចំណូលចិត្ត។

ប្រភព៖ យូធូប

៣. មីស៊ុប តៅហ៊ូកូរ៉េ៖

គ្រឿងផ្សំ៖ ម្ទេសម៉ដ្ឋ សាច់ជ្រូក ក្បាលស្លឹកខ្ទឹម ពងមាន់ ម្រេច អំបិល ម្ទេសបៃតង ខ្ទឹមបារាំង ផ្សិត ប្រេងល្ង ទឹកស៊ីអ៊ីវ ខ្ទឹមចិញ្ច្រាំ តៅហ៊ូ។
របៀបធ្វើ៖ ដាក់ឆ្នាំឱ្យក្ដៅ រួចចាក់ប្រេងល្ងចូល លីងខ្ទឹមឱ្យឈ្ងុយ ខ្ទឹមបារាំង​ សាច់ជ្រូក រួចដាក់ម្សៅម្ទេស ទុកឱ្យសាច់ឆ្អិនបន្តិច រួចដាក់ទឹកស៊ីអ៊ីវ បន្ទាប់មកចាក់ទឹកចូល ថែមអំបិល ស្ករស ចូល រង់ចាំទឹកស៊ុបពុះ ដាក់បន្លែចូល រួចដាក់តៅហ៊ូ ចុងក្រោយដាក់ពងមាន់ចូលជាការស្រេច​ សម្រាប់រសជាតិលោកអ្នកអាចថែមថយទៅតាមចំណង់ចំណូលចិត្ត។

ប្រភព៖ យូធូប

៤. ស៊ុបសូគី ដូចជា៖

គ្រឿងផ្សំ៖ ឆ្អឹងមាន់ ឬឆ្អឹងជ្រូក ឃិនឆាយ (Celery) ការ៉ុត ខ្ទឹមបារាំង ឆៃថាវ ម្សៅស៊ុបមាន់ ស្ករស ទឹកត្រី អំបិល
របៀបធ្វើ៖ ​ដាំទឹកក្នុងឆ្នាំង រួចចាប់ផ្ដើមដាក់គ្រឿងចូលមានដូចជា៖ អំបិល ម្សៅស៊ុបមាន់ ទឹកត្រី ដាក់បន្លែចូលទាំងអស់ រួចដាក់ឆ្អឹងមាន់ ឬជ្រូកចូល (បញ្ជាក់៖ ឆ្អឹងមាន់ ឬឆ្អឹងជ្រូកត្រូវស្រុះទឹកក្ដៅជាមុនសិន) រំងាស់ចាប់ពីមួយម៉ោងឡើងទៅជាការស្រេច។

ប្រភព៖ យូធូប

៥. ស៊ុបយ៉ាវហន៖

គ្រឿងផ្សំស៊ុប៖ ប្រេងឆា ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច​ ម្ទេសឆ្អើរ ស្ករត្នោត កាពិ ទឹកត្រី បង្គាក្រៀម គ្រឿងសាតេ ទឹកអំពិលទុំ ទឹកស៊ុបមាន់ ខ្ទិះដូង សណ្ដែកដី គ្រឿងផ្សំទឹកជ្រលក់៖ ទឹកតៅហ៊ូ ស្ករ ទឹកក្រូចឆ្មា ទឹកដោះគោ ប័រសាប ខ្ទឹមស ម្ទេស។

របៀបធ្វើ៖ ដាំទឹកឱ្យពុះ ដាក់សាច់មាន់ចូល រួចដាក់ដើមខ្ទឹមខ្យល់ ខ្ទឹមបារាំង ខ្ទឹមស ម្រេចគ្រាប់ រំងាស់យ៉ាងហោចណាស់ឱ្យបានមួយម៉ោង។ បន្ទាប់មកងាកមកធ្វើធ្វើយ៉ាវហនវិញម្ដង ចាប់ផ្ដើមយកម្ទេសឆ្អើរ ត្រាំទឹករួចបកយកគ្រាប់ចេញស៊ឹមចិញ្ច្រាំ យករំដេងហាន់ជាដុំ ដំគល់ស្លឹកគ្រៃ ចិញ្ច្រាំខ្ទឹមស និងខ្ទឹមក្រហម បង្ការក្រៀម យកទៅកិន ឬបុក ក្រោយរៀបគ្រឿងផ្សំរួច លោកអ្នកអាចចាប់ផ្ដើម យកឆ្នាំងថ្មីមួយទៀត ចាក់ខ្លាញ់ឱ្យក្ដៅ ហើយបន្ទាប់មកដាក់ខ្ទឹមស និងខ្ទឹមក្រហមលីងឱ្យឈ្ងុយ បន្ទាប់មកត្រូវដាក់គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូច រួចលីងចូលគ្នាឱ្យចេញក្លិនឈ្ងុយ ហើយដាក់ម្ទេសចិញ្ច្រាំលីងចូលគ្នា ដាក់ស្ករ កាពិ ទឹកត្រី បង្គាក្រៀម គ្រឿងសាតេ ទឹកអំពិលទុំ ខ្ទិះដូង ឆាចូលគ្នាឱ្យសព្វ ហើយដាក់ទឹកស៊ុបមាន់ចូលជាការស្រេច ដាំឱ្យពុះ ដាក់សណ្ដែកដី ខ្ទិះដូងដើម ហើយទុកឱ្យពុះម្ដងទៀតជាការស្រេច។

ប្រភព៖ យូធូប

ចង់ញ៉ាំបែបលឿន​ៗ មិនចំណាយកម្លាំង មិនពិបាកក្នុងការធ្វើ ប៉ុន្មានមុខខាងលើនេះ លោកអ្នកអាចរកទិញបាននៅក្នុងអេប foodpanda។

ចង់ញ៉ាំម្ហូបអ្វី? ជាមួយភោជនីយដ្ឋានជាច្រើនមានគ្រប់ប្រភេទទាំងអាស៊ី​ អឺរ៉ុប បង្អែម អាហារសម្រន់ គ្រឿងទេស គ្រឿងផ្សំ ភេសជ្ជៈ រាប់ពាន់មុខ។

នាសម័យទំនើបនេះ គ្រាន់តែមានទូរសព្ទទំនើបក្នុងដៃ មានអេប foodpanda រួចចុចកុម្ម៉ង់ភ្លាម មិនបានប៉ុន្មាននាទី ខាងភ្នាក់ងារដឹកជញ្ជូននឹងដឹកជូនលោកអ្នកដល់ទីកន្លែងភ្លាមតែម្ដង។

កាន់តែពិសេស ឥឡូវនេះ នៅក្នុងអេប foodpanda ​លោកអ្នកគ្រាន់តែចុចចូល​ទៅកាន់ផ្នែក​ទំនិញ​អន​ឡាញ pandamart ដែលមានដំណើរការនៅរាជធានីភ្នំពេញ និង​សៀមរាប​ ហើយ​សម្រាប់អ្នកកុម្ម៉ង់លើកតំបូងប្រើកូដ MART ទទួលបានបញ្ចុះតម្លៃ២ដុល្លារភ្លាមៗពេលកុម្ម៉ង់ចាប់ពី៧ដុល្លារឡើង លោកអ្នកអាចទិញសម្ភារៈប្រើប្រាស់បានយ៉ាងច្រើនតាមតម្រូវការ។

ចង់ដឹងពីកម្មវិធីប្រូម៉ូសិនផ្សេងៗ កុំភ្លេចចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗមុនគេ៕

អត្ថបទ៖ សុខុន សុម៉ាភាវី