សហព័ន្ធអុកចត្រង្គ ប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួនហើយម្សិលមិញនេះរកអ្នកមានថ្វីដៃកំពូល .
- 2021-12-23 02:29:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធអុកចត្រង្គ ប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួនហើយម្សិលមិញនេះរកអ្នកមានថ្វីដៃកំពូល .
ចន្លោះមិនឃើញ
សហព័ន្ធកីឡាអុកចត្រង្គ ម្សិលមិញនេះបានចាប់ផ្ដើមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ របស់ខ្លួនហើយដើម្បីស្វែងរកអ្នកមានថ្វីដៃ។
លោក សេង សុភ័ក្រ្ត អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា កីឡាករដែលចូលរួមសូមខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីសហព័ន្ធបានស្វែងរកឃើញនូវអ្នកមានថ្វីដៃពិតប្រាកដតំណាងប្រទេសជាតិនៅពេលខាងមុខ។
អគ្គលេខាធិការបន្តលើកឡើងទៀតថា កីឡាអុកចត្រង្គគឺមានដាក់ឲ្យប្រកួតនៅស៊ីហ្គេម ២០២៣ នៅពេលខាងមុខនេះ ដូច្នេះដើម្បីសហព័ន្ធទៅរកមេដាយជូនប្រទេសជាតិ ឬពានរង្វាន់ផ្សងៗនោះកីឡាករគ្រប់រូបត្រូវមានការប្រឹងប្រែងហ្វឹកហាត់ និងរកនូវយុទ្ធសាស្ត្រថ្មីៗជានិច្ច។
រំលឹកដែរថា សហព័ន្ធកីឡាអុកចត្រង្គ ធ្វើការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួននៅគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC)។ ការប្រកួតនេះធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែធ្នូ ឆ្នាំ២០២១។ កីឡាករចូលរួមសរុប៦៦នាក់៕