គ្រាន់តែឮដំណឹងមរណភាពរបស់ នាង ប្រាក់សុគន្ធតារាៗមិនតិចនាក់ទេ នាំគ្នាចូលរួមរំលែកទុក្ខ
- 2021-12-25 05:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែឮដំណឹងមរណភាពរបស់ នាង ប្រាក់សុគន្ធតារាៗមិនតិចនាក់ទេ នាំគ្នាចូលរួមរំលែកទុក្ខ
ចន្លោះមិនឃើញ
គ្រោះថ្នាក់ចរាចរណ៍វេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នេះបានឆក់យកជីវិតយុវជនម្នាក់ដែលគេស្គាល់ច្បាស់ថាជា តារាចម្រៀងវ័យក្មេង នាង ប្រាក់សុគន្ធ និងដែលត្រូវបងប្រុសរបស់តារាចម្រៀងប្រចាំផលិតកម្ម Sunday គឺកញ្ញា នាង គន្ធា។
មរណភាពក្នុងមួយពព្រិចភ្នែករបស់ **សុគន្ធ** ពិតជាបង្កជាការភ្ញាក់ផ្អើល និងតក់ស្លុតពន់ពេកចំពោះតារារួមអាជីព ក៏ដូចជាក្រុមគ្រួសារ មិត្តភ័ក្តិ ព្រោះការបាត់បង់នេះវាពិតជាមានទំហំធំធេង និងលឿនពេកហើយ។
ពេលបានដឹងដំណឹងដ៏សែនក្រៀមក្រំនេះ ក៏មានតារាជាច្រើននាក់បានបង្ហោះសាររំលែកទុក្ខ និង សោកស្ដាយឥតឧបមា មិននឹកស្មានថាយុវជនចរិតស្លូតបូតម្នាក់នេះត្រូវអស់ជីវិតទាំងវ័យក្មេង ដោយសារគ្រោះថ្នាក់វេលាទៀបភ្លឺ។ អ្នកដែលចូលរួមបង្ហាញការស្ដាយស្រណោះទាំងនោះមានលោកប៉ែន ចំរ៉ុង លោក ហ្វៃ សំអាង កញ្ញា ទឹម រដ្ឋា នាយ កណ្ដុរ លោក ជ័យ សុវ៉ាត សឹម សុភ័ណ្ឌ បាន មុន្នីលក្ខណ៍ ពៅ លីដា ផន ស្រីខួច ថន លក្ខិណា ស៊ូ ស៊ីរីកា ជា វិបុល សៅ ឧត្តម ប៊ីប៊ី ម៉ង់ ចាន់កញ្ញា លី ជីវលី សួ វិចិត្រ និងតារាៗជាច្រើនរូបទៀត។ ជាមួយគ្នានោះ បន្ថែមពីលើការរំលែកទុក្ខ គ្រប់គ្នាក៏សូមឲ្យ នាង គន្ធា ដែលជាប្អូន ឲ្យរឹងមាំឡើង ហើយពួកគេនឹងនៅជាកម្លាំងចិត្តនាងជានិច្ច៕