យូនីលឹវើ និងដៃគូសហការ រួមដៃគ្នាលើកកម្ពស់ការលាងសម្អាតដៃ និង ការអនុវត្តអនាម័យផ្ទាល់ខ្លួន
- 2021-12-27 03:42:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យូនីលឹវើ និងដៃគូសហការ រួមដៃគ្នាលើកកម្ពស់ការលាងសម្អាតដៃ និង ការអនុវត្តអនាម័យផ្ទាល់ខ្លួន
ចន្លោះមិនឃើញ
ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ខេត្តព្រះសីហនុ៖ ក្រុមហ៊ុនយូនីលឹវើ និង HappyTap បានរួមគ្នាជួយដល់ ការកែលម្អការលាងសម្អាតដៃ និងការអនុវត្តអនាម័យផ្ទាល់ខ្លួនសម្រាប់យុវជនកម្ពុជាក្នុងខេត្តព្រះសីហនុ។ ជំនួយនេះរួមមានការផ្តល់សាប៊ូលុច្ស របស់ក្រុមហ៊ុនយូនីលឹវើ រាប់ពាន់ដុំ រួមជាមួយនឹងផលិតផលថ្មីសម្រាប់ «ទម្លាប់ថ្មី» និងនីតិវិធីប្រតិបត្តិការស្តង់ដារ បរិក្ខារលាងដៃចល័តសម្រាប់សាលារៀនក្នុងខេត្ត ព្រះសីហនុ។
ពិធីប្រគល់នេះធ្វើឡើងនៅថ្ងៃទី ១៦ ខែធ្នូ ហើយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្តល់កិត្តិយសតំណាងអោយខេត្តព្រះសីហនុទទួលយកនូវបរិក្ខារលាងដៃចល័ត ឡាបូបូ រាប់រយគ្រឿង និងសាប៊ូលុច្សចំនួន ៣៦០០ ដុំ។ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងតំណាងមកពីក្រុមហ៊ុនយូនីលឹវើ និង HappyTap ក៏មានវត្តក្នុងពិធីប្រគល់នេះផងដែរ។
លោក លី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលឹវើ ប្រចាំប្រទេសកម្ពុជានិងឡាវមានប្រសាសន៍ថា៖ «ការកែលម្អការលាងសម្អាតដៃ និងការអនុវត្តអនាម័យផ្ទាល់ខ្លួនមានសារៈសំខាន់ជាពិសេសនៅពេលនេះ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ក៏ដូចជាកាត់បន្ថយអត្រាមរណភាពដែលមិនចាំបាច់ទៅលើកុមារដោយសារជំងឺរាគរូស និងជំងឺរលាកសួត។ ជំងឺទាំងពីរនេះហើយដែលជា ឃាតករឈានមុខគេលើកុមារ។ យើងយល់ដឹងពីតម្រូវការក្នុងការផ្តល់កន្លែងងាយស្រួលមួយសម្រាប់ អនុវត្តការលាងដៃជាមួយសាប៊ូ និងទឹកនៅក្នុងតំបន់ជនបទជាច្រើននៃប្រទេសកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយដោយធ្វើកិច្ចសហការនេះជាមួយក្រុមហ៊ុន HappyTap ដើម្បីផ្តល់ នូវបរិក្ខារលាងដៃចល័តឡាបូបូអោយជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីការពារគ្រូបង្រៀន និងសិស្សក្នុងខេត្តព្រះសីហនុ»។
អ្នកស្រី អ៊ុច សុភា ប្រធាន មន្ទីរអប់រំខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖ «សាលារៀននៅទូទាំងខេត្តព្រះសីហនុបានប្រកាន់យកនូវ “ទម្លាប់ថ្មី” ក្នុងការធ្វើអនាម័យ និងការគ្រប់គ្រងជំងឺឆ្លង ហើយការបរិច្ចាកនេះនឹងបន្តជួយ បំពេញតាមស្តង់ដារអោយបានខ្ពស់បំផុតសម្រាប់ ការពារសុវត្ថិភាពរបស់សិស្ស និងបុគ្គលិករបស់យើង។ សាលាក្រុងព្រះសីហនុក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវ «ទម្លាប់ថ្មី» និងនីតិវិធីប្រតិបត្តិការស្តង់ដារ សម្រាប់ការបង្ការ និងគ្រប់គ្រងការឆ្លងជំងឺក្រោយពីការរីករាលដាលនៃ Covid-19 នេះ រួមបញ្ចូលទាំងការលាងដៃជាមួយនឹងសាប៊ូអាចប្រព្រឹត្តទៅបាននៅក្នុងថ្នាក់រៀន មិនមែនត្រឹមតែក្នុងបន្ទប់ទឹកនោះទេ»។
ការបរិច្ចាគសាប៊ូ និងសម្ភារៈលាងដៃដែលមានលក្ខណៈពេញលេញមកស្រេចរបស់ក្រុមហ៊ុនយូនីលឹវើ មានន័យថាគ្រូបង្រៀន និងសិស្សអាចរកទីតាំងលាងដៃបានភ្លាមៗ ដោយមិនចាំបាច់ត្រូវការសម្ភារៈថ្លៃៗ រឺជួលអ្នកម៉ៅការអាជីពឡើយ។ តាមពិតទៅ សិស្សខ្លួនឯងអាចរៀបចំកន្លែងលាងដៃក្នុងថ្នាក់រៀននីមួយៗក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ និងអាចដាក់ទឹកចូលដោយខ្លួនឯងជាប្រចាំបាន។ បរិក្ខារលាងដៃចល័តដែលមានឈ្មោះថា ឡាបូបូ (LaBobo ) ត្រូវបានដាក់ឱ្យប្រើប្រាស់នៅ ទីនេះបន្ទាប់ពីទទួលបានជោគជ័យនៅសាលាផ្សេងទៀតក្នុងប្រទេសកម្ពុជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជុំវិញពិភពលោក។
ដល់ពេលចូលរៀនវិញល្មម
អ្នកស្រី អ៊ុច សុភា ប្រធានមន្ទីរអប់រំខេត្តព្រះសីហនុ រំភើបចិត្តពេលឃើញធុងលាងដៃចល័តនៅតាមថ្នាក់មានកាន់តែច្រើន។ អ្នកស្រី អ៊ុច សុភា មានប្រសាសន៍ថា៖ «តាមពិតទៅ យើងមានសាលាចំនួន ១០២ សាលានៅទូទាំងខេត្ត ហើយការបរិច្ចាគនេះកំពុងជួយយើង ក្នុងការពង្រីកការលាងដៃដល់គ្រប់សាលារៀន និងគ្រប់ថ្នាក់រៀន។ បន្ទាប់ពីការបើកសាកល្បងដោយជោគជ័យ ពេលខ្ញុំឃើញឧបករណ៍ [LaBobo] ខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុន ហើយខ្ញុំសូមអរគុណដល់ក្រុមហ៊ុនយូនីលឹវើ ដែលបានជួយយើងពង្រីកវា»។
លោក Roswell Thomas នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន HappyTap ដែលជាក្រុមហ៊ុននាំយក LaBobos ទៅកាន់ទីផ្សារបានមានប្រសាសន៍ថា៖ «យើងមានមោទនភាពដែលបានធ្វើការជាមួយដៃគូដូចជា យូនីលឹវើ ដើម្បីធានាថាសាលារៀននៅក្នុង ខេត្តព្រះសីហនុ និងនៅទូទាំងប្រទេសកម្ពុជាកំពុងរក្សាសុវត្ថិភាព និងអនាម័យជាមួយនឹងការធ្វើអនាម័យដៃដែលកាន់តែមានភាពប្រសើរឡើង»។
ទំនាក់ទំនង៖ អ្នកស្រី លឹម វួចហ៊ាង អ្នកគ្រប់គ្រងកិច្ចការបរទេសកម្ពុជា និងឡាវ vouchheang.lim@unilever.com +855 23 990 055
Roswell Thomas នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម roswell@happytap.net +855 89 287 003 (Telegram, WhatsApp, ទូរស័ព្ទ)
កញ្ញា ហ៊ុល រតនា គម្រោងបើកសាលារៀនវិញដោយសុវត្ថិភាពជាមួយ HappyTap, dbrathanahul@gmail.com, 087 833 944
អំពីក្រុមហ៊ុនយូនីលីវើរ (ខេមបូឌា) លីមីតធីត Unilever គឺជាអ្នកផ្គត់ផ្គង់ផលិតផលថែរក្សាសម្រស់ តំហែទាំផ្ទាល់ខ្លួន តំហែទាំតាមផ្ទះ ផលិតផលអាហារ និងអាហារសម្រន់ឈានមុខគេមួយរបស់ពិភពលោក ជាមួយនឹងការលក់ មាននៅតាមប្រទេសជាង ១៩០ និងផលិតផលដែលប្រើប្រាស់ដោយមនុស្សប្រមាណ ២.៥ ពាន់លាននាក់ជារៀងរាល់ថ្ងៃ។ យូនីលីវើរ (ខេមបូឌា) លីមីតធីត នាំមកជូននូវម៉ាកយីហោល្បីៗដូចជា Lux, Dove, Sunsilk, Clear, Pepsodent, Pond's, Vaseline, និង Lipton ដល់អតិថិជនទូទាំងប្រទេសកម្ពុជា។
អំពី HappyTap HappyTap គឺជាសហគ្រាសសង្គមមួយដែលមានបេសកកម្មបង្កើតទម្លាប់លាងដៃថ្មី។ សព្វថ្ងៃនេះ មនុស្សម្នាក់ៗត្រូវបានស្នើសុំឱ្យលាងដៃអោយបានច្រើនដង និងនៅតាមកន្លែងច្រើនជាងមុន ប៉ុន្តែស្ទើរតែគ្រប់លាបូលាងទាំងអស់មានទីតាំងនៅក្នុងបន្ទប់ទឹក។ ទម្លាប់ថ្មីនឹងតម្រូវឱ្យឡាបូសម្រាប់ការលាងដៃនៅជិត និងងាយរក គឺលែងចុះពីលើសាល បត់ឆ្វេង ហើយបន្ទាប់មករកទ្វារទីបីនៅខាងស្តាំទៀតហើយ។ ពត៌មានជាច្រើនទៀតមាននៅ www.happytap.net។