កូនឡាន​ Toyota ថ្មីតម្លៃជិត ១៥០០០ដុល្លារ សាកពេញ​ជិះបាន ១៥០គ.ម

  • 2021-12-27 06:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​សម្រេច​ដាក់​លក់ជាសាធារណៈនូវកូនរថយន្ត​អគ្គិសនី​ថ្មីម៉ូដែល C + pod ដើម្បី​បំពេញ​តម្រូវការ​ដល់អ្នកដែលត្រូវការធ្វើដំណើរជិតៗជារៀងរាល់​ថ្ងៃ និង​ស័ក្តិសម​ដល់មនុស្ស​គ្រប់វ័យ។

រថយន្ត២កៅអី Toyota C + pod បំពាក់​ម៉ូទ័រអគ្គិសនី​ដែលមាន​កម្លាំង ១២,៥សេះ និងកម្លាំងរមួល ៥៦ញ៉ូតុនម៉ែត្រ ដោយ​អាចជាន់ដល់​ល្បឿនអតិបរមា ៦០គីឡូម៉ែត្រ​ក្នុង១ម៉ោង។ អាគុយ​របស់​វា​មានទំហំ ៩,០៦គីឡូវ៉ាត់ម៉ោង ដោយពេល​សាកពេញ​ម្តងអាចធ្វើដំណើរ​បាន​ ១៥០គីឡូម៉ែត្រ។

​ថ្វី​ត្បិត​តែវា​ជារថយន្តតូច តែបាន​បំពាក់​ជាមួយប្រព័ន្ធ​សុវត្ថិភាព​ពេញលេញ​ ជាពិសេស​ប្រព័ន្ធ​ឱ្យសញ្ញា​ពេល​ជិតបុកគ្នា, ប្រព័ន្ធឱ្យសញ្ញាពេល​មាន​អ្នកថ្មើជើង ឬអ្នកជិះកង់ ឆ្លងកាត់​ផ្លូវ, ប្រព័ន្ធ​គ្រប់គ្រង​លំនឹង​ VSC, ប្រព័ន្ធហ្រ្វាំង ABS/EBD និង​ពោងសុវត្ថិភាព២​នៅខាងមុខ។

គួររំលឹកថា ពីមុនមក រថយន្ត​ប្រភេទនេះ មិនត្រូវបាន Toyota បញ្ចេញ​លក់​ជាសាធារណៈ​នោះទេ ពោលគឺ​លក់​ឱ្យ​តែអតិថិជន​ដែល​មានកិច្ចសហប្រតិបត្តិការ និងភ្នាក់ងារ​រដ្ឋាភិបាល​ជប៉ុន​តែប៉ុណ្ណោះ។ ឥឡូវនេះ Toyota សម្រេចដាក់​លក់​ជាសាធារណៈចាប់ពីថ្ងៃទី២៣ធ្នូ ក្នុងតម្លៃ​ជិត ១៥ ០០០ដុល្លារ ប៉ុន្តែ​ស្ថិតក្នុងលក្ខណៈ​ជាការ​បង់រំលស់​រយៈពេលវែង មិនអាច​ទិញ​ដាច់​បាន​នោះទេ។ រថយន្ត​នេះ ក៏មិនត្រូវបាន​អនុញ្ញាតឱ្យបើកបរ​នៅលើផ្លូវល្បឿនលឿន ឬផ្លូវហាយវេឡើយ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕​

ប្រភព៖ Sanook   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី