ប៊ីរីយ៉ា ចូលវះកាត់ភ្លាមៗក្រោយគ្រូពេទ្យរកឃើញជំងឺគួរឱ្យបារម្ភដែលប៉ះពាល់ភ្នែកនាង

  • 2021-12-27 07:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង ប៊ីរីយ៉ា ធ្វើឱ្យអ្នកគាំទ្រមិនតិចនាក់ទេបុកពោះបារម្ភពីនាង ក្រោយតារាស្រីរូបនេះបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីស្ថានភាពភ្នែកឆ្វេងរបស់នាងកំពុងមានបញ្ហាជំងឺដ៏អាក្រក់មួយ។

នៅប៉ុន្មានម៉ោងមុននេះគណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងស្រីល្បីឈ្មោះ ប៊ីរីយ៉ា បានបង្ហោះរូបភាពមួយសន្លឹក អមជាមួយសារយ៉ាងវែងដែលនាងបានធ្វើការអគុណដល់មហាជនដែលបានសួសុខទុក្ខនាងក្រោយពេលវះកាត់ភ្នែកខាងឆ្វេង។

យោងតាមសម្ដីសាមីខ្លួនបានឱ្យដឹងថាការដែលត្រូវទៅមន្ទីរពេទ្យវះកាត់ភ្លាមៗបែបនេះក៏ដោយសារតែ គ្រូពេទ្យជំនាញបានធ្វើការពិនិត្យឃើញថាភ្នែកមួយចំហៀងរបស់ ប៊ីរីយ៉ា កំពុងមានជំងឺ ស្ទះកំពីងខ្លាញ់ភ្នែក

យ៉ាងណាមិញរហូតមកដល់រសៀលនេះប៊ីរីយ៉ា ហាក់ធូរស្បើយច្រើនក្រោយទទួលការវះកាត់ពីគ្រូពេទ្យជំនាញ និងទទួលបានសារសួសុខទុក្ខយ៉ាងច្រើនពីមិត្តរួមអាជីពក៏ដូចជាប្រិយមិត្តស្រលាញ់គាំទ្ររូបនាង៕

អត្ថបទ៖ PAV SREY PICH