ឃើញរបាយការណ៍ថ្មីទើបដឹងថាអ្នកមិនទុកចិត្ត Facebook មានច្រើនប៉ុនណា

  • 2021-12-28 03:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍ស្ទង់មតិថ្មីមួយពី The Washington Post ទៅលើអ្នកប្រើអ៊ីនធឺណិតជាង ១០០០នាក់ នៅសហរដ្ឋអាមេរិច បានរកឃើញថា អ្នកប្រើប្រាស់ទុកចិត្តទៅលើ Amazon និង Google ក្នុងការថែរក្សាទិន្នន័យរបស់ពួកគេ និងសកម្មភាពប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ ជាជាងក្រុមហ៊ុន Apple ដែលជាយក្សបច្ចេកវិទ្យាមួយរបស់សហរដ្ឋអាមេរិច។

ហើយកាន់តែអាក្រក់ពីការស្ទង់មតិនេះ បានបង្ហាញទៀតថា អ្នកប្រើគឺមិនទុកចិត្តច្រើនបំផុតទៅលើ Facebook បន្ទាប់មកគឺ TikTok និង Instagram។

ហើយនេះជារបាយការណ៍ស្ទង់មតិពី The Washington Post ដោយពណ៌ខៀវចាស់បង្ហាញពីការមិនទុកចិត្តរបស់អ្នកប្រើ ពណ៌ខៀវស្រាលបង្ហាញពីការទុកចិត្ត និងពណ៌ប្រផេះគ្មានយោបល់៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី