ថ្ងៃឆ្លងឆ្នាំជិតមកដល់ហើយ ដឹងអត់ថា Smart កំពុងរៀបចំឆាកប្រគំតន្ត្រីខ្ពស់ពីលើអាកាស

  • 2021-12-29 01:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់មិនយូរថ្ងៃទៀតទេ ដែលយើងនឹងត្រូវនិយាយពាក្យលា ទៅកាន់ឆ្នាំ 2021 ហើយចូលទៅឆ្នាំ 2022។ ប្រិយមិត្តទាំងអស់គ្នា មានគម្រោងប្រារព្ធយប់ដ៏អស្ចារ្យនេះ នៅទីណាខ្លះ? ប្រសិនបើទំនេរ កុំភ្លេចចូលទៅទស្សនា កម្មវិធីប្រគុំតន្ត្រីលក្ខណះ ឌីជីថល របស់ Smart ដែលមានឈ្មោះថា Smart 2022 Virtual Sky-High New Year’s Countdown ដែលនឹងប្រារព្ធឡើនៅយប់ថ្ងៃទី 31 ធ្នូ ចាក់ផ្សាយផ្ទាល់នៅក្នុង ហ្វេសប៊ុករបស់ Smart Axiata និង Pleng by Smart ចាប់ពីម៉ោង 7:30 យប់តទៅ។

តាមរយៈក្រុមការងារបានអោយដឹងថា ការប្រគុំតន្រ្តីលើកនេះ មិនមែនធ្វើនៅក្នុងឆាកធម្មតាៗនោះទេ តែជាឆាកដែលនៅលើអាកាសខ្ពស់ត្រដែត ស្ថិតនៅលើសណ្ឋាគារលំដាប់ផ្កាយ សុខា។ ការរៀបចំបែបនេះ នឹងធ្វើអោយ ការសំដែងរបស់សិល្បករ សិល្បការិនីលំដាប់កំពូលៗប្រចាំប្រទេស កាន់តែលេចធ្លោ ប្លែកភ្នែក និង ទាក់ទាញ ដែលមិនធ្លាបមានពីមុនមក។ សាកស្រមៃទៅមើល ថា យើងបានទស្សនា អាយដលក្នុងដួងចិត្ត ច្រៀង និង រាំបទចម្រៀងដែលយើងពេញចិត្ត ដោយព័ទ្ធជុំវិញទៅដោយទេសភាពដ៏ស្រស់ត្រកាល នាពេលរាត្រី ក្នុងទីក្រុងភ្នំពេញ។

ពិសេសជាងនេះទៅទៀត កម្មវិធីមិនមែនមានត្រឹមតែការសម្តែងពីកំពូលតារាចម្រៀងល្បីៗនោះទេ តែក៏មានការចាប់រង្វាន់ជូនអតិថិជនដែលមានសំណាង ពីការចុះឈ្មោះបញ្ចូលលេខទូរសព្ទ ពី SmartNas app ថែមទៀតផង។ បើអតិថិជនមិនទាន់បានចុះឈ្មោះទេ អាចចូលទៅកាន់ SmartNas app បាន ឬ ចុចលើតំណរភ្ជាប់នេះ៖ https://smartnas.smart.com.kh/campaign-details

ឈ្នះម្តងហើយ អតិថិជន អាចមានសំណាងឈ្នះសារជាថ្មីម្តងទៀត ព្រោះអំឡុងពេលកំពុងទស្សនា ក្រុមការងារនឹងមានទមលាក់ជាលេខកាតកោស ជារង្វាន់ដល់អ្នកទស្សនា។

មុនថ្ងៃប្រគុំតន្ត្រីមកដល់ ប្រិយមិត្តអាចទៅស្តាប់បទល្បីៗពីអាយដូលទាំង 21 នាក់នៅក្នុង Pleng ឲ្យហើយ ស្រួលដល់ថ្ងៃកម្មវិធី អាចច្រៀងតាមកុំឲ្យភ្លាត់។ តោះចូលទៅ Pleng តាមតំណរភ្ជាប់នេះ https://pleng.smart.com.kh/pla.../2022-virtual-sky-high/551/

សូមទស្សាវីដេអូខាងក្រោមនេះ៖

អត្ថបទពេញនិយម
អត្ថបទថ្មី