[Podcast] លោក ឡាម៉ូ ចាប់កាន់កាមេរ៉ាថតរូបជាង១០ឆ្នាំមិនរំពឹងរកចំណូលទេ ព្រោះវាជាអាជីពដែលស្រលាញ់ចេញពីបេះដូង

  • 2021-12-29 02:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​អាជីព​ជា​អ្នក​ថត​រូប​ទេសចរណ៍​ដ៏​ល្បី​របស់​លោក ឡាម៉ូកន្លង​មក​ លោក​ធ្លាប់​បាន​បញ្ចប់​យ៉ាង​​ជោគ​ជ័យ​គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» កាលពីដើមឆ្នាំ ២០២១ ដើម្បីលើកស្ទួយវិស័យថតរូបនៅកម្ពុជា ជំរុញវិស័យទេសចរណ៍ក្នុងស្រុក ផ្សព្វផ្សាយវប្បធម៌ ប្រពៃណី សាសនា ជួយជីវភាពសហគមន៍​តាមតំបន់នីមួយៗ និងបំណងធំចង់រៀបចងក្រង សៀវភៅរូបភាព «Unseen Cambodia» សម្រាប់ផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា។

លោក ឡាម៉ូ ធ្លាប់​មាន​ស្នាដៃរូបថតឈ្នះពានរង្វាន់ជយលាភីលេខ១ ពីរឆ្នាំជាប់គ្នា ២០១៧ និង ២០១៨ ក្នុងកម្មវិធី Sony World Photography Awards ប្រចាំកម្ពុជា, ឈ្នះជយលាភីលេខ២ ក្នុងកម្មវិធី លំដាប់អាស៊ី Canon Asia Championship ២០១៨ និងតាំងបង្ហាញជាសាធារណៈក្នុង កម្មវិធីពិព័រណ៌រូបថតដ៏ធំប្រចាំកម្ពុជានៅ Photo Phnom Penh Festival ២០១៨ និង​សព្វថ្ងៃជាទូតសុឆន្ទះក្រុមហ៊ុនកាំមេរ៉ា FujiFilm និង Zeiss Lens ។ ​លោក ឡាម៉ូ នឹង​មក​បង្ហាញ​ពី​បទពិសោធន៍​នៃ​ការ​ថត​រូប រួម​ទាំង​ដំណើរ​ថត​រូប​ផ្ដិត​យក​ទិដ្ឋភាព​នៅ​ប្រទេស​កម្ពុជា​ជា​ច្រើន​ទៅ​ដល់​ប្រិយមិត្ត។

ចង់​ដឹង​កាន់​តែ​ច្បាស់សូម​ស្ដាប់ Podcast ខាង​ក្រោម៖​​​

Listen to "លោក ឡា ម៉ូ ចែករំលែកបទពិសោធន៍ថតរូបដើម្បី​ទេសចរណ៍​​រហូតឈ្នះពានរង្វាន់ជាច្រើន l Starting Up Ep23" on Spreaker.

អត្ថបទ៖ ម៉េងងី