គាំទ្រ១០០%! ទីបំផុតក្រុងភ្នំពេញ សង់រូបសំណាកអប្សរា ដ៏ធំសម្បើម នៅទីតាំងមួយកន្លែងនេះ ឱ្យស័ក្ដិសមនឹងដែនដីវប្បធម៌

  • 2021-12-29 04:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងដ៏ល្អប្រពៃ និងជាអ្វីដែលប្រជាជនខ្មែរចង់ឃើញជាយូរមកហើយ សម្រាប់រាជធានីភ្នំពេញ គួរតែមានទីតាំងណាមួយបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ឱ្យភ្ញៀវទេសចរបានឃើញ និងបានស្គាល់ នៅតាមទីតាំងសំខាន់ៗ។ យ៉ាងណាមិញពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសាងសង់រូបសំណាក អប្សរា ដ៏ធំមួយកន្លែង ដើម្បីលើកស្ទួយវប្បធម៌ជាតិខ្មែរ។

តាមប្រភពពីមន្ទីរសាធារណការ និងដឹកជញ្ជូន ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់រូបសំណាក អប្សរា ធ្វើអំពីថ្មភក់ ស្ថិតនៅចំកណ្តាលរង្វង់មូលខាងលិចស្ពានព្រែកព្នៅ ដែលមានលក្ខណៈដូចខាងក្រោម៖

-កំពស់សរុបពីផ្លូវបេតុង ដល់លេី ៨.៥ ម៉ែត្រ

-កំពស់រូបចម្លាក់ ៥.៩ ម៉ែត្រ

-កំពស់ក្បាច់ផ្កាពីលេីអប្សរា ០.៥ ម៉ែត្រ

-កំពស់ជេីងទម្រ ១.៥ ម៉ែត្រ

-ខឿនកំរាល ២ ជាន់ កំពស់សរុប ០.៦ ម៉ែត្រ

  • ទទឹងចម្លាក់ ២.៥ ម៉ែត្រ

-តម្លេីងភ្លេីងហ្វា LED ចំនួន ៤ ហ្វា

-តម្លេីងបង្គោលភ្លេីងបំភ្លឺសួន ចំនួន ៤ ដេីម

-តម្លេីងបង្គោលភ្លេីងទាបបំភ្លឺថ្មេីរជេីងចំនួន ១៦ ដេីម

-ដាំផ្កាលំអព័ទ្ឋជុំវិញរូបសំណាក៕