ដឹងអត់ រាល់១នាទីលើអ៊ីនធឺណិត មានរឿងអ្វីខ្លះបានកើតឡើង?

  • 2021-12-29 08:22:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១នាទី ក្នុងជីវិតប្រចាំថ្ងៃរបស់យើងអាចមិនធ្វើអ្វីបានច្រើននោះទេ ប៉ុន្ដែចំពោះអ៊ីនធឺណិតវិញ ដែលបានភ្ជាប់ទំនាក់ទំនងទៅលើពិភពលោកប្រមាណ ៥ពាន់លាននាក់ គឺមានរឿងជាច្រើនបានកើតឡើង ត្រឹម១នាទីប៉ុណ្ណោះ។

យោងតាម ក្រាបប្រចាំឆ្នាំស្ដីពី ១នាទី កើតឡើងលើអ៊ីនធឺណិត ពី Domo បង្ហាញថា៖

  • រៀងរាល់ ១នាទី Facebook មានអ្នកបង្ហោះរូបថតប្រមាណ ២៤ម៉ឺនរូប
  • រៀងរាល់ ១នាទី YouTube មានអ្នកទស្សនាវីដេអូប្រមាណ ៦៩ម៉ឺនម៉ោង
  • រៀងរាល់ ១នាទី Google មាន ៥,៧លាន នៃការស្វែងរកព័ត៌មានផ្សេងៗ
  • រៀងរាល់ ១នាទី TikTok មានអ្នកទស្សនាវីដេអូប្រមាណ ១៦៧លានវីដេអូ
  • រៀងរាល់ ១នាទី Amazon មានអតិថិជនចំណាយប្រាក់ដល់ទៅ ២៨ម៉ឺនដុល្លារ...

ប្រភព៖ Visual Capitalist   ប្រែ​សម្រួល៖ កុសល