ហេតុផលនេះ ទើបវៀតណាម យក U21 មកលេងពាន U23 នៅកម្ពុជាឆ្នាំក្រោយ
- 2021-12-30 01:39:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលនេះ ទើបវៀតណាម យក U21 មកលេងពាន U23 នៅកម្ពុជាឆ្នាំក្រោយ
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់វៀតណាម នឹងចែកជា២ក្រុម សម្រាប់ការប្រកួត២ពានរង្វាន់នៅពេលខាងមុខនេះ ដោយក្រុម U21 នឹងលេងពាន AFF U23 ធ្វើឡើងនៅកម្ពុជា ហើយក្រុម U23 ហ្សីនរបស់ពួកគេលេង ស៊ីហ្គេមដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។
ពានរង្វាន់ AFF U23 បានចាប់ពូលរួចហើយត្រៀមប្រកួតនៅខែកុម្ភៈឆ្នាំ២០២២ខាងមុខនេះ ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ យកកីឡដ្ឋាន២លេងគឺ មរតកតេជោ និងកីឡដ្ឋានព្រីន។ ខណៈដែលព្រឹត្ដិការណ៍ស៊ីហ្គេមវិញដែលយកក្រុម U23 នៅតំបន់អាស៊ានលេងដណ្ដើមមេដាយមាសដែរនោះ នឹងលេងនៅ៣ខែបន្ទាប់ក្រោយចប់ AFF U23 ។
ដោយសារតែការប្រកួតកៀកគ្នានេះហើយ ទើបខាងវៀតណាមសម្រេចយកក្រុម U21 របស់ពួកគេលេងពាន AFF U23 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយលោក Dinh The Nam ជាអ្នកដឹកនាំ មិនមែនលោក Park ទេ។ ស្របពេលក្រុម U23 ហ្សីនរបស់វៀតណាមដែលលោក Park ដឹកនាំ នឹងត្រៀមលេងនៅស៊ីហ្គេមឯណោះវិញ។
កត្ដាមួយទៀតដែលសម្រេចឱ្យវៀតណាមយក U21 មកលេងនេះ គឺដោយសារតែក្រុមនេះហើយ ដែលនឹងត្រូវសម្រួចខ្លួនលេងស៊ីហ្គេមនៅឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះឱ្យពួកគេលេងសមជើងនៅកម្ពុជាមួយលើក មុនមកប្រកួតធំក៏ជារឿងល្អសម្រាបក្រុមវៀតណាមដែរ៕