ខ្លាំងនៅតែខ្លាំង ក្មេងខ្មែរ KingChi និង 4T5 សម្រេចជោគជ័យគួរឲ្យសរសើរមុនដាច់ឆ្នាំ ២០២១
- 2021-12-30 02:43:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងនៅតែខ្លាំង ក្មេងខ្មែរ KingChi និង 4T5 សម្រេចជោគជ័យគួរឲ្យសរសើរមុនដាច់ឆ្នាំ ២០២១
ចន្លោះមិនឃើញ
តារាចម្រៀង ៨រូបដែលទទួលបានកិត្តិយសធំពី Pleng ដោយបទចម្រៀងរបស់ពួកគេមានអ្នកចូលស្ដាប់ច្រើន មានពី ៥លាន ១០លាន និងឈានដល់ ៣០លានដង ដែលក្នុងនោះរួមមាន អ្នកនាង ឱក សុគន្ធកញ្ញា ឆន សុវណ្ណារាជ ពេជ្រ សោភា តន់ ច័ន្ទសីម៉ា ក៏នៅមានក្រុមចម្រៀង ក្មេងខ្មែរ KingChi និង 4T5 ដែរ។
អ្វីដែលពួកគេទទួលបាននៅពេលនេះពិតជាស័ក្តិសមនឹងអ្វីដែលពួកគេខិតខំកន្លងមក ក្នុងការសម្រិតសម្រាំងស្នាដៃជាពិសេសសម្រាប់អ្នកគាំទ្ររបស់ពួកគេ។
ជាក់ស្ដែងសម្រាប់ ក្មេងខ្មែរ មានអ្នកស្ដាប់បទចម្រៀងរបស់ពួកគេលើ Pleng ដល់ទៅ ១០លានដងឯណោះ។ ថ្លែងនូវអារម្មណ៍ពិត ក្មេងខ្មែរក៏បានអរគុណដល់ Pleng ក៏ដូចជាអ្នកគាំទ្រទាំងអស់ដែលគាំទ្រ និងស្រឡាញ់ចូលចិត្តបទចម្រៀងពួកគេកន្លងមកផងដែរ។
ចូលដល់ 4T5 ម្ចាស់តំណែងអ្នកស្ដាប់បទចម្រៀងចំនួន ១០លានដងវិញ ក៏ជាអ្នកដែលបានទទួលបានការកោតសរសើរពី Pleng ដែរ។ តាមរយៈការបង្ហាញលើទំព័រ Facebook តារាប្រុសរូបនេះបានបញ្ជាក់ថា នេះគឺជាកាដូវិសេសវិសាលបំផុតសម្រាប់លោក។
ចំណែក KingChi ម្ចាស់តំណែងបទចម្រៀងអ្នកស្ដាប់ ៥លានដង ក៏បានបង្ហាញក្ដីរំភើបរបស់ខ្លួនក្រោយទទួលបានស្លាកកិត្តិយសពី Pleng ដែរ ដោយលោកបានបង្ហោះលើហ្វេសប៊ុក និងឲ្យដឹងថា៖ «ថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលបានទទួល Pleng Icon Black Plaque ពី Pleng by Smart ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ហេីយជាពិសេសក៏សូមអរគុណទៅដល់ Pleng by Smart និងអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ដែលបានចូលស្តាប់លេីសពី៥លានដងនៅក្នុងកម្មវិធី Pleng ៕ ខ្ញុំសន្យាថានឹងខិតខំរកអ្វីដែលថ្មីដើម្បីបំរើអារម្មណ៏អ្នកទាំងអស់គ្នាតរទៅមុខទៀត។ Thanks you Love you »៕