ប្រវត្តិដំណើរដើមទង ដែលនាំឱ្យមនុស្សស្រីជាច្រើនចូលចិត្តឆ្មា

  • 2023-05-26 07:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើមនុស្សស្រីជាច្រើនចូលចិត្តឆ្មា ជាសត្វដែលមានដងខ្លួនទន់ ដំណើរល្វតល្វន់ ទោះជាវាជាសត្វមិនសូវមានប្រាជ្ញាដូចសម្លាញ់ជើងបួនជាសត្វឆ្កែ។

តាមការពិតស្ត្រី និងឆ្មាមានរឿងរ៉ាវផ្សាភ្ជាប់គ្នាក្នុងប្រវត្តិសាស្ត្ររបស់មនុស្សស្ទើរតែគ្រប់វប្បធម៌ និងជាតិសាសន៍។

ទ្រឹស្តីអ្នកនិពន្ធអំពីស្ត្រី និងឆ្មា

ឯកសារប្រវត្តិសាស្ត្របង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាងស្ត្រី និងឆ្មា។ ការសរសេរទាំងនេះផ្តល់ឱ្យយើងនូវតម្រុយអំពីប្រភពដើមនៃគំរូ និងហេតុផលនៅពីក្រោយភាពស្និទ្ធស្នាល និងទំនោរស្រឡាញ់ឆ្មារបស់មនុស្សស្រី។

នៅក្នុងសៀវភៅឆ្នាំ ១៨៨១ ដែលមានចំណងជើងថា "The Cat" លោក St. George Jackson Mivart បានរៀបរាប់លំអិតអំពីទ្រឹស្ដីរបស់គាត់នៅពីក្រោយទំនាក់ទំនងដែលស្ត្រីចែករំលែកជាមួយសត្វឆ្មា។

លើសរសើរថា ស្ត្រីត្រូវបានគេផ្ដល់តម្លៃចំពោះភាពស្អាតស្អំ និងវត្តមាននៅក្នុងផ្ទះជាងបុរស ហើយដោយសារតែឆ្មាជាសត្វស្អាតដែលចូលចិត្តនៅផ្ទះ ដូច្នេះអារម្មណ៍ស្និទ្ធស្នាលរវាងស្ត្រី និងសត្វឆ្មាគឺជៀសមិនរួច។

ស្ត្រីបានឃើញលក្ខណៈស្រដៀងគ្នារបស់ខ្លួនទៅនឹងសត្វឆ្មា បុគ្គលិកលក្ខណៈពាក្យគំរោះគំរើយ ឬសម្ដីខ្លាំងៗ ទាំងកាយវិការ ភាពទន់ភ្លន់ រហូតដល់ដំណើរ។

អ្នកស្រី Dorothy Bevill Champion ជាអ្នកនិពន្ធសៀវភៅ "Everybody's Cat Book" ឆ្នាំ ១៩៩០ បានលើកទ្រឹស្ដីថា ស្ត្រី និងឆ្មាមានលក្ខណៈសម្បត្តិរួមគ្នាច្រើន ជាពិសេសពួកគេត្រូវបានចាត់ទុកថាមានភាពល្ងង់ដូចគ្នា។

ជារឿយៗស្ត្រីសម័យនោះត្រូវបានផ្ដល់តម្លៃដូចទៅនឹងសត្វឆ្មា។ សៀវភៅរបស់ អ្នកស្រី Champion ត្រូវបានសរសេរឡើងក្នុងអំឡុងពេលដែលស្ត្រីកំពុងតស៊ូដើម្បីទទួលបានការអប់រំដូចគ្នានឹងបុរស មួយផ្នែកដើម្បីបង្ហាញថាពួកគេមិនមែនជាមនុស្សល្ងង់ទេ គ្រាន់តែមានការអប់រំតិចជាងបុរស។

ស្ត្រី និងការប្រកួតសត្វឆ្មា

នៅទសវត្សរ៍ឆ្នាំ ១៨០០ មុនពេលដែលស្ត្រីភាគច្រើនអាចចេញធ្វើការ ឬទៅរៀននៅសាលា កម្មវិធីប្រកួតសត្វឆ្មាចាប់ផ្ដើមមានប្រជាប្រិយភាពជាខ្លាំង។ ជាពិសេសស្ត្រីត្រូវបានទាក់ទាញឱ្យចូលរួមក្នុងការប្រកួតទាំងនេះដោយសារតែពួកគេមានពេលទំនេរអាចឆ្លៀតបង្កាត់ពូជ និងបង្ហាត់សត្វឆ្មា។ ការបង្កាត់ពូជឆ្មាគឺជាស្ពានមួយដែលអាចឱ្យស្ត្រីការចូលរួមជាមួយកិច្ចការវិទ្យាសាស្ត្រ ដែលធ្លាប់ជាវិស័យមួយដែលពួកគេត្រូវបានហាមឃាត់ពួកនាង។

តាមរយៈការបង្កាត់ពូជឆ្មា ស្ត្រីបានរួមចំណែកពេលវេលា និងចំណេះដឹងដ៏មានតម្លៃចំពោះវិស័យពន្ធុវិទ្យា ហ្សែននិងជំរុញពិភពលោកឱ្យកាន់តែប្រសើរឡើង។ ដូច្នេះវាមិនចម្លែកទេដែលស្ត្រី និងឆ្មាចែករំលែកទំនាក់ទំនងជិតស្និទ្ធបែបនេះ រហូតមកដល់សព្វថ្ងៃនេះ។

ស្ត្រី និងឆ្មានៅក្នុងយុគ្គសម័យទំនើប

ប្រវត្តិសាស្ត្របង្ហាញថា កាលពីប៉ុន្មានសតវត្សកន្លងទៅនេះ សត្វឆ្មា និងស្ត្រីបានពឹងផ្អែកលើគ្នា ប៉ុន្តែក្នុងសម័យកាលទំនើបពេលមនុស្សស្រីមានឱកាសចេញទៅរៀនសូត្រ និងធ្វើការរកចំណូល ការស្រឡាញ់ឆ្មានៅតែផ្សាភ្ជចាប់នឹងជីវិតរបស់នាង។

នៅក្នុងការសិក្សាឆ្នាំ ២០១១ ដែលធ្វើឡើងដោយសាកលវិទ្យាល័យក្រុងវីយែន អ្នកស្រាវជ្រាវបានសង្កេតឃើញថា សត្វឆ្មាទំនងជាមានទំនាក់ទំនងជាមួយម្ចាស់ស្រីរបស់ពួកគេ និងមានទំនោរទៅរកស្ត្រីច្រើនជាងបុរស។

លើសពីនេះទៀត អ្នកស្រាវជ្រាវម្នាក់ពីការសិក្សាបានកត់សម្គាល់ថាទំនាក់ទំនងរវាងឆ្មា និងស្ត្រីគឺ «ខ្លាំងជាង» ជាងទំនាក់ទំនងរវាងឆ្មានិងបុរស។

ទ្រឹស្ដីខ្លះណែនាំថា វាទាក់ទងនឹងអារម្មណ៍គំរាមកំហែង។ ជាមធ្យមស្ត្រីមានទំហំតូចជាងបុរស ដូច្នេះសត្វឆ្មាអាចមានអារម្មណ៍ភ័យខ្លាចតិចជាងពួកគេ។

ទ្រឹស្ដីមួយទៀតគឺ ស្ត្រីមានទំនោរខាងជីវសាស្រ្តក្នុងការឆ្លើយតបទៅនឹងសំឡេងយំរបស់ទារក ហើយឆ្មាយល់ពីរឿងនេះ។ សម្លេងសត្វឆ្មាដែលជួនកាលស្រដៀងនឹងសម្លេងទារកយំ អាចធ្វើឱ្យស្ត្រីទំនងជាឆ្លើយតបនឹងពពួកសត្វនេះក្នុងក្ដីអាណិតអាសូរចង់ផ្ដល់ភាពកក់ក្ដៅទៅឱ្យវា។

បន្ថែមពីលើរូបរាងដ៏គួរឱ្យស្រលាញ់របស់កូនឆ្មា និងឆ្មា មិនថាហេតុផលអ្វីក៏ដោយ ស្ត្រី និងឆ្មាហាក់ដូចជាចែករំលែកចំណងដ៏ពិសេសមួយ មិនថាទៅណាទេ។

ប្រភព៖ https://catcheckup.com/why-do-women-like-cats