លេចវត្តមានបុរសម្នាក់ទំនងជាអ្នកស្អំបេះដូងថ្មី ដេននីក្វាន់ បន្ទាប់ពីប្រេះស្រាំស្នេហាអតីត

  • 2021-12-31 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីតារាស្រីកំពូលសម្រស់ ដេននីក្វាន់ បែកបាក់គូស្នេហ៍អតីតមិនប៉ុន្មានផងផង ស្រាប់លេចមុខ បុរសម្នាក់ដែលត្រូវបានអ្នកគាំទ្រសង្ស័យថាជាអ្នកស្អំបេះដូងនាងថ្មី។

នៅប៉ុន្មានថ្ងៃមុននេះនេះ ដេននីក្វាន់ បានបណ្ដើរបុរសម្នាក់យាងស្អិតល្មួតចូលរួមក្នុងកម្មវិធីសម្ភោធ ហាងពេជ្ររបស់អ្នកនាង ចោមខ្វាន់។ ដេននីក្វាន់ បង្ហាញសកម្មភាពស្និតស្នាលកៀកគ្នាស្ទើរគ្រប់ពេលជាមួយបុរសចំណាស់ម្នាក់ទំនងជាអ្នកស្អំបេះថ្មី ដែលមានអ្នកគាំទ្រជាច្រើនបានចូលទៅ Comment ព្រោងព្រាតលើរូបអ្នកទាំងពីរថាជាគូស្នេហ៍ថ្មីនេះសមគ្នាខ្លាំងណាស់។

យ៉ាងណាមិញជុំវិញរឿងអ្នកស្អំបេះថ្មីនេះ អ្នកនាងដេននីក្វាន់ នៅមិនទាន់សារភាព ឬបកស្រាយយ៉ាងណានោះទេ ខណៈមហាជនជាច្រើនបានទាយទុកមុនទៅហើយថាបុរសជូនបាច់ផ្កាយ៉ាងធំទៅ ដេននីក្វាន់ នេះជាគូស្នេហ៍ថ្មីនាង។

ទន្ទឹមនឹងនេះ Sabay ក៏មិនទាន់ហ៊ានអះអាងថាវត្តមានបុរសម្នាក់នេះជាអ្នកថ្មមបេះដូងស្រីស្អាត ដេននីក្វាន់ ដោយសាមីខ្លួនមិនទាន់ធ្វើការឆ្លើយតបជាមួយក្រុមការងារ Sabay នៅឡើយ៕

អត្ថបទ៖ PAV SREY PICH

អត្ថបទពេញនិយម