កីឡាករ​ កីឡា​ការិនី​ជាង​២០០០​នាក់​នឹង​ចូលរួម​រត់​ពាក់កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ស្អែក​នេះ​

  • 2022-01-01 08:47:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ សែម​ ផល្លារ​ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ ថា​នៅ​ពេល​នេះ​មាន​អ្នក​ចុះឈ្មោះ​ប្រហែល​ជាង​២០០០​នាក់​ ក្នុង​នោះ​មាន​បរទេស​ខ្ទង់​១០០​នៅការ​ប្រកួត​ស្អែក​នេះ។​

ទិដ្ឋភាពប្រកួតកន្លងទៅ

លោក​ សែម​ ផល្លារ​ បាន​លើក​ឡើង​ថា​ នៅ​ពេល​នេះ​ក្រុម​ការងារ​គឺ​បាន​រៀបចំ​រួចរាល់​ហើយ​សម្រាប់​ការ​ប្រកួត​នៅ​ព្រឹកស្អែក​នេះ​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ ដើម​ឆ្នាំ​ ២០២២។​ អ្នក​ចូលរួម​បាន​មក​ពិនិត្យ​ឈ្មោះ​ និង​ទទួល​បាន​ស្លាក​លេខជា​បន្តបន្ទាប់។​

អ្នក​ជំនាញ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំៗ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ អ្នក​ចូលរួម​ភាគ​ច្រើន​ជា​ខ្មែរ​ប្រហែល​២០០០​នាក់។​ ចំណែក​បរទេស​មាន​ខ្ទង់​១០០​នាក់​ជា​អ្នក​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ កម្ពុជា​ជា​ប្រទេស​អាស៊ី​ទី១​ហើយ​ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្តរជាតិ​នេះ​ឡើង​ ខណៈ​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​មិន​ទាន់​អាច​រៀបចំ​បាន​ឡើយ​ទាក់ទង​និង​បញ្ហា​ប្រឈម​ដោយ​សារ​តែ​ជំងឺ​កូវីដ​នេះ​ឯង។​

ទិដ្ឋភាពប្រកួតកន្លងទៅ

ព្រឹត្តិការណ៍​នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​ និង​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​ស្ដារសេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​កម្ពុជា​ក៏​ដូច​ជា​ពិភពលោក​ត្រូវ​ផ្អាក​សកម្មភាព​ព្រោះ​តែ​ជំងឺ​កាច​សាហាវ​មួយ​នេះ។​ នេះ​ជា​សញ្ញាណ​ល្អ​សម្រាប់​កម្ពុជា​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​គ្រប់​អាជីវកម្ម​ និង​ចរន្ត​ទេសចរណ៍​ផ្សេងៗ។​

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ លើក​ទី២៦​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២​ ខែ​មករា​ ឆ្នាំ​២០២២​ នៅ​ក្នុង​ខេត្ត​សៀមរាប។​ ចំពោះ​វិញ្ញាសា​រួម​មាន​ 21 km Wheel Chair, 21 (Half Marathon), 10 Km, 10 Km Artificial Arm/Leg, 05 Km, 03 Km Fun Run (Open)៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម