អ្នក​ចូលរួម​ម៉ារ៉ាតុង​អង្គរ​ បង្ហាញ​ភាព​សប្បាយ​រីករាយ​ និង​រំភើប​ពេល​ឃើញ​មុខមាត់​ថ្មី​សៀមរាប​

  • 2022-01-03 02:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ NOCC​ ថា​អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ លើក​ទី២៦​ ឆ្នាំ​នេះ​បង្ហាញ​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង​ និង​ការ​ប្លែក​ភ្នែកនូវសមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​សៀមរាប។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​មក​រត់​ម៉ារ៉ាតុង​ទាំង​អស់​សម្ដែង​នូវ​ទឹកមុខ​ញញឹមញញែម​ សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ព្រោះ​អាក់ខាន​យូរ​ដែរ​ហើយ​អំឡុង​កូវីដ​ ប៉ុន្មាន​ឆ្នាំ​នេះ។​ មួយ​វិញ​ទៀត​អ្នក​ចូលរួម​បង្ហាញ​មនោសញ្ចេតនា​ដោយ​សារ​ឃើញ​មុខមាត់​ថ្មី​នៅ​សៀមរាប​ ទេសភាព​ស្រស់​ត្រកាល​អម​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​​ស្អាត​ល្អ​បែបនេះ។​

ទិដ្ឋភាពម្សិលមិញ

អ្នក​ជំនាញ​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ ព្រឹត្តិការណ៍​ការ​ដែលរៀបចំ​ក្នុង​បរិបទ​កូវីដ​មួយ​នេះ​គឺ​បាន​បញ្ចប់​ទៅ​ដោយ​រលូន​ និង​ជោគជ័យ​ល្អ​ មិន​មាន​នរណា​មាន​បញ្ហា​អ្វី​ ឬ​វិជ្ជមាន​នោះ​ទេ។​ ទាំង​នេះ​គឺ​បាន​ការ​សហការ​ពី​មន្ទីរ​សុខាភិបាល​ គណៈ​អភិបាល​ខេត្ត​ និង​គ្រប់​ភាគី​មួយ​ចំនួន​ទៀត​ទើប​នាំ​ឲ្យ​ពិធី​ទទួល​បាន​ជោគជ័យ​រលូន​បែប​នេះ។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ លើក​ទី២៦​ នេះ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​តំបន់​អង្គរ​ ខេត្ត​សៀមរាប។​ កម្មវិធី​នេះ​ត្រូវ​ផ្អាក​រយៈពេល​ប្រហែល​២ឆ្នាំ​ដោយ​សារ​តែ​ការ​ផ្ទុះ​ឡើង​នៅ​ជំងឺ​កូវីដ​ ១៩។​ អ្នក​ចូលរួម​រត់​ថ្ងៃ​អាទិត្យ​ ទី២​ ខែ​មករា​ ឆ្នាំ​២០២២​ នេះ​មាន​ចំនួន​ខ្ទង់​ ២២០០​នាក់៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​