ឥណ្ឌូនេសុី ត្រៀមប្រើយុទ្ធសាស្រ្តមួយ ដើម្បីទប់ស្កាត់មិនឱ្យវីរុសកូវីដ អូមីក្រុង ឆ្លងរាលដាលខ្លាំង
- 2022-01-04 02:23:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌូនេសុី ត្រៀមប្រើយុទ្ធសាស្រ្តមួយ ដើម្បីទប់ស្កាត់មិនឱ្យវីរុសកូវីដ អូមីក្រុង ឆ្លងរាលដាលខ្លាំង
ចន្លោះមិនឃើញ
ឥណ្ឌូនេសុី នឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ដូសជំរុញទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនចាប់ពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Channel News Asia។
នេះជាយុទ្ធសាស្រ្តមួយរបស់ប្រធានាធិបតី លោក Joko Widodo សម្រាប់ទប់ទល់ជាមួយនឹងវីរុសបំប្លែងថ្មី ទម្រង់អូមីក្រុង ដែលឆ្លងលឿនបំផុត។ កូវីដបំប្លែងថ្មីនេះ បានរកឃើញលើមនុស្ស ១៥០នាក់ ភាគច្រើនរកឃើញទៅលើអ្នកដំណើរបរទេស។
ឥណ្ឌូនេសុី ជាប្រទេសមួយដែលមានប្រជាជនរហូតដល់ទៅ ២៧០លាននាក់ ហើយមានត្រឹម ៤២ភាគរយប៉ុណ្ណោះ បានចាក់វ៉ាក់សាំងការពារកូវីដ រួចរាល់។ យ៉ាងណាមិញ ប្រទេសអាស៊ានមួយនេះ បានត្រៀមវ៉ាក់សាំងពាក់កណ្តាលនៃវ៉ាក់សាំងដែលត្រូវការសរុបប្រមាណ ២៣០លានដូស៕