Apple ចេញកាស AirPods Pro រូបខ្លា អបអរបុណ្យចូលឆ្នាំចិន ហើយនេះតម្លៃវា!

  • 2022-01-04 06:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីឆ្លងឆ្នាំសកលទើបបានបញ្ចប់ បន្ទាប់មកទៀតគឺពិធីចូលឆ្នាំប្រពៃណីចិនម្តង។ ក្រុមហ៊ុនជាច្រើនបានផលិត ផលិតផលពិសេសៗសម្រាប់អបអរបុណ្យចូលឆ្នាំចិនឆាប់ៗខាងមុខនេះ។

ថ្មីៗនេះដែរ Apple ក៏បានដាក់បញ្ចេញកាសឥតខ្សែ Beats Studio buds មានរូបខ្លារួចមកហើយ តែឥឡូវនេះបានប្រកាសចេញនូវកាស AirPods Pro Tiger ដែលមានរូបខ្លាបន្ថែមទៀត។

Beats Studio buds
AirPods Pro រូបខ្លានេះផលិតឡើងមកក្នុងគោលបំណងអបអរបុណ្យចូលឆ្នាំចិន ឆ្នាំខាលរបស់ជនជាតិជាច្រើននៅទ្វីបអាស៊ីយើង ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១ ខែកុម្ភៈខាងមុខ។
AirPods Pro Tiger

កាសនេះបើមើលដំបូងគឺដូចនឹងកាស AirPods Pro ធម្មតារបស់ Apple ដែរគ្រាន់តែមានរូបខ្លាដ៏គួរឲ្យស្រឡាញ់មួយ តែតាមពិតទៅបើយើងមើលឲ្យជិត យើងនឹងឃើញមានស្នាមគំនូររូបកាំជ្រួចនៅជុំវិញរូបខ្លានោះ។

គួរបញ្ជាក់ផងដែរថាកាស AirPods Pro - Tiger អាចបញ្ជាទិញបានឥឡូវនេះ នៅក្នុងទីផ្សារអាស៊ីមួយចំនួន រួមទាំងហុងកុងក្នុងតម្លៃ ១ ៩៩៩ដុល្លារហុងកុង (ប្រហែល ២៥៥ដុល្លារ)៕

អត្ថបទ៖ Thea Sothun