មានម៉ាស៊ីន Alienware នេះមួយនៅផ្ទះ លែងពិបាកដណ្តើមគ្នាលេងហ្គេមហើយ
- 2022-01-04 09:31:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានម៉ាស៊ីន Alienware នេះមួយនៅផ្ទះ លែងពិបាកដណ្តើមគ្នាលេងហ្គេមហើយ
ចន្លោះមិនឃើញ
ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងហើយថាកន្លងទៅយើងបានឃើញក្រុមហ៊ុនជាច្រើនបង្កើតសេវាកម្ម Cloud Gaming ដូចជា Google Stadia និង Nvidia GeForce Now ជាដើម។
Cloud Gaming គឺសម្រាប់ឲ្យអ្នកលេងហ្គេមទាំងអស់ អាចលេងបាននៅគ្រប់ទីកន្លែង គ្រប់ឧបករណ៍ ដោយមិនចាំបាច់ទិញហ្គេម ឬតម្លើងនៅលើឧបករណ៍របស់ខ្លួនឡើយ។ វាស្រដៀងទៅនឹងយើងប្រើប្រាស់កម្មវិធី Netflix សម្រាប់មើលរឿងដូច្នេះដែរ គ្រាន់តែនេះ គឺសម្រាប់លេងហ្គេម។ ចុះស្រមៃថា បើមានឧបករណស្រដៀងហ្នឹង ប៉ុន្តែសម្រាប់ប្រើប្រាស់ក្នុងគ្រួរសារ តើល្អដែរទេ?
ថ្មីៗនេះ នៅក្នុងព្រឹត្តការណ៍ CES 2020 ក្រុមហ៊ុនកុំព្យូទ័រហ្គេមដ៏ល្បី Alienware បានបញ្ចេញម៉ាស៊ីន Gaming Server សម្រាប់ប្រើប្រាស់លក្ខណៈឯកជននៅក្នុងផ្ទះ មានឈ្មោះថា Alienware Project Nyx។ ម៉ាស៊ីននេះជួយឲ្យការលេងហ្គេមនៅក្នុងផ្ទះកាន់តែមានភាពងាយស្រួល ព្រោះថាសមាជិកអាចលេងហ្គេមផ្សេងៗគ្នា ពីចម្ងាយ លើគ្រប់ឧបករណ៍ដែលកំពុងប្រើ ហើយដំណើរការហ្គេមទាំងស្រុងនឹងរត់នៅលើម៉ាស៊ីន Alienware Project Nyx នេះតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ Alienware មិនបានបញ្ជាក់ថា ម៉ាស៊ីននេះមានកម្លាំងម៉ាស៊ីនបែបណានោះទេ ប៉ុន្តែបើតាមការស្មាន ម៉ាស៊ីននេះនឹងមិនអន់ឡើយ ព្រោះឧបមាថា បើម៉ាស៊ីនកម្លាំងខ្សោយ គឺមិនអាចអនុញ្ញាតឲ្យអ្នកលេងអាចលេងហ្គេមផ្សេងគ្នាក្នុងពេលតែមួយនោះទេ។
គួរបញ្ជាក់ផងដែរថា ម៉ាស៊ីនខាងលើនេះគឺគ្រាន់តែជាម៉ាស៊ីនគំរូប៉ុណ្ណោះ មិនទាន់នឹងដាក់បង្ហាញជាផ្លូវការ ឬមានគម្រោងចេញលក់នៅឡើយទេ។ ដោយឡែកប្រសិនបើម៉ាស៊ីននេះពិតជាចេញលក់មែន តម្លៃខ្លួនរបស់វាក៏ប្រហែលជាមិនថោកឡើយ ខណៈដែលគេអាចប្រើប្រាស់កម្មវិធី Google Stadia (១០ដុល្លារក្នុងមួយខែ) និង Nvidia GeForce Now (៩ដុល្លារក្នុងមួយខែ) ដែលមានតម្លៃថោកស្រាប់៕