ញាក់សាច់! កាមេរ៉ាចាប់ល្បឿនផ្លូវជាតិលេខ ៣ ថតបានច្បាស់ៗមិនចាញ់គេថតកុន ចាប់សកម្មភាពគ្រប់យ៉ាង សូម្បីមុខអ្នកបើកបរ

  • 2022-01-05 07:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៣ កំពុងត្រូវបានប្រើប្រាស់សាកល្បង ដើម្បីតាមដាន និងការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋបើកបរតាមដងផ្លូវជាបណ្ដើរៗហើយ។ ទន្ទឹមនេះ អ្នកបើកបរយានយន្តទាំងអស់ ពិសេសរថយន្តធ្វើដំណើរតាមផ្លូវមួយនេះ ឱ្យតែប្រហែសមិនបានគោរពច្បាប់ត្រឹមត្រូវដឹងតែជាប់ហើយ កាមេរ៉ាចាប់ល្បឿនទាំងនេះ មុខងារឆ្លាតវ័យ អាចចាប់បានស្ទើរតែទាំងស្រុងនៃរថយន្តនីមួយៗ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

តាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កាមេរ៉ាចាប់ល្បឿនដែលបំពាក់នៅតាមបណ្ដោយផ្លូវជាតិលេខ៣ទាំងអស់ អាចឲ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារ និងប្រើទូរសព្ទពេលបើកបរ ក្នុងគោលបំណងតាមដាន និងការពារសុខសុវត្ថិភាព ពិសេសគឺការពិន័យទៅតាមច្បាប់ចរាចរណ៍ក្នុងករណីអ្នកបើកបរមិនបានគោរពច្បាប់។

រូបភាពហ្វេសបុក៖ Smile

តាមរយៈរូបភាពជាច្រើនសន្លឹក បានបង្ហាញយ៉ាងច្បាស់ៗ ពីសកម្មភាពការបើកបរលើផ្លូវជាតិមួយខ្សែនេះ គ្រប់សកម្មភាពត្រូវបានថតទុកយ៉ាងច្បាស់ ។ ដូច្នេះបើសិនមានករណីបំពានច្បាប់ចរាចរណ៍នោះ គឺមិនអាចគេចវេសបានឡើយ ។

រូបភាពហ្វេសបុក៖ Smile

ការបំពាក់កាមេរ៉ាចាប់ល្បឿន និងភ្លើងសញ្ញាចរាចរណ៍ឆ្លាតវៃលើផ្លូវជាតិលេខ៣ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរារណ៍ផ្លូវគោក ក្រោមការចង្អុលបង្ហាញរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរារណ៍ផ្លូវគោក។ កាមេរ៉ាចាប់ល្បឿនទាំង ១០ទីតាំងត្រូវបានចាប់ផ្តើមដំឡេីងពី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ក្នុងនោះពីចោមចៅ ដល់បែកគូស ជាផ្លូវ ៤គន្លង មានចំនួន ៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅកំពត ជាផ្លូវ២គន្លង មានចំនួន ៦ទីតាំង ៕

រូបភាពហ្វេសបុក៖ Smile
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទថ្មី