[Podcast] លោកស្រី ផាន ធីតា គោលបំណង់បង្កើតសេវាកម្មថែទាំអ្នកជំងឺនៅតាមផ្ទះ ព្រោះចង់ឃើញមនុស្សគ្រប់រូបមានសុខភាពល្អ

  • 2022-01-06 02:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកស្រី ផាន ធីតា បានចូលខ្លួនមកស្រាយចម្ងល់បងប្អូន ពាក់ព័ន្ធជាមួយសេវាកម្ម Hospicare ដែលជា Start-Up ថ្មីផ្តល់ជូននូវសេវាកម្មគិលានុបដ្ឋាក មើលថែទាំបន្តពីមន្ទីរពេទ្យ និងតាមគេហដ្ឋាន ស្ដង់ដារអន្តរជាតិដំបូងគេនៅកម្ពុជា នៅក្នុងសប្តាហ៍ថ្មីនេះពីកម្មវិធី Starting Up។

លោកស្រី ផាន ធីតា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រឯកទេសគិលានុបដ្ឋាក ឆ្នាំ ២០១៥ មកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ លោកស្រី ធ្លាប់មានបទពិសោធន៍ជាង ៥ ឆ្នាំលើជំនាញនៃការថែទាំដោយផ្ទាល់ជាមួយអ្នកជំងឺ មានជំនាញទំនាក់ទំនងល្អជាមួយអតិថិជន និងជំនាញក្នុងការវាយតម្លៃពីតម្រូវការ សេវាកម្មថែ​ទាំអ្នកជំងឺ។ Hospicare ផ្តល់ជូនគិលានុបដ្ឋាកមើលថែទាំអ្នកជំងឺចល័ត សំរាប់អ្នកជំងឺចាស់ជរា អ្នកជំងឺរ៉ំារ៉ៃ អ្នកជំងឺទើបចេញពីមន្ទីរពេទ្យ ផ្តល់ជូនដោយគិលានុបដ្ឋាកដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ធ្វើការងារមើលថែទាំតាមបច្ចេកទេស វិជ្ជាជីវៈថែទាំវេជ្ជសាស្រ្ត និងអនុវត្តន៏តាមវេជ្ជបញ្ជាគ្រូពេទ្យ នៅក្នុងការមើលថែទាំយ៉ាងដិតដល់៕ 

ចង់​ដឹង​កាន់​តែ​ច្បាស់ពាក់ព័ន្ធជាមួយសេវាកម្ម Hospicare ដែលជា Start-Up ថ្មីសូម​ស្ដាប់ Podcast ខាង​ក្រោម៖​​​

Listen to "ជួបជាមួយ​​ លោកស្រី ផាន ធីតា ដែលនឹងមកណែនាំអំពី សេវាកម្ម Hospicare ដែលជាសេវាកម្មថែទាំអ្នកជំងឺប្រកបដោយទំនុកចិត្តខ្ពស់ និងទទួលបានការគាំទ្រច្រើន" on Spreaker.

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម