អត់មានកាណុងធំ តែ Nokia បញ្ចេញទូរសព្ទថវិកា៤ម៉ូឌែល ស្រវាអតិថិជនមធ្យម នៅ CES 2022

  • 2022-01-06 04:22:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងព្រឹត្តិការណ៍ CES 2022 ក្រុមហ៊ុន Nokia បញ្ចេញទូរសព្ទ៤ម៉ូឌែល គឺ Nokia C100, C200 និង Nokia G100, G400 ដើរដោយ Android 12 ចេញពីប្រអប់ស្រាប់។

Nokia C100 និង C200 ជាទូរសព្ទថវិកា បំពាក់ឈីប MediaTek Helio A22 មានថ្ម 4000 mAh និងកាមេរ៉ាមួយគ្រាប់។

C100 មានតម្លៃត្រឹម ៩៩ដុល្លារ និង C200 តម្លៃ ១១៩ដុល្លារ។

រីឯ Nokia G100 និង G400 បំពាក់ដោយឈីប Snapdragon SD 615, SD 480 5G និងប្រើ RAM 6GB ទំហំផ្ទុក 128GB។ ដោយឡែក G400 មាន 120Hz refresh rate ប្រើអេក្រង់ ៦,៦អ៊ិញ ឆកដំណក់ទឹក និងមាន ៣កាមេរ៉ា 48MP ជាលែនដើម 5MP ជាលែន ultrawide និង 2MP ជា macro។

រីឯ G100 មានអេក្រង់តូចជាង ត្រឹម ៦,៥អ៊ិញ។ ស្មាតហ្វូនទាំងពីរមានថាមពលថ្ម 5000 mAh។ Nokia G100 មានតម្លៃចាប់ពី ១៤៩ដុល្លារ ខណៈ G400 តម្លៃចាប់ពី ២៣៩ដុល្លារ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម