ឈិត​ សេរីវណ្ណថង​ និយាយ​អ្វី​ខ្លះ​មុន​ប៉ះ​ វ៉ាន់​ វឿន​ ជា​ថ្មី​លើ​សង្វៀន​ TOWN​...

  • 2022-01-06 05:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ ឈិត​ សេរីវណ្ណថង​ ថា​រូប​គេ​បាន​ហ្វឹកហាត់​រួចរាល់​ហើយ​លើក​នេះ​ និង​នៅ​តែ​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ជំនួប​សន្សំ​ពិន្ទុ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​សង្វៀន​ TOWN។​

េូបភាពរបស់ផេក Town Sport

វណ្ណថង​ លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​ថា​ ចំពោះ​ការ​ហ្វឹកហាត់​ត្រៀម​ប៉ះ​ វ៉ាន់​ វឿន​ គឺ​ហាត់​ខ្លាំង​ដូច​ធម្មតា​អីចឹង​ យ៉ាងណា​ធ្លាប់​ជួប​គ្នា​រួច​ហើយ​ដូច្នេះ​ថ្ងៃ​អាទិត្យ​នេះ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា​នឹង​អាច​ទទួល​បាន​ជ័យ​ជម្នះ។​

កីឡាករ​ជម្រើស​ជាតិ​ Kick Boxing​ រូប​នេះ​ប្ដេជ្ញា​ប្រឹងប្រែង​ហ្វឹកហាត់​ក៏​ដូច​ជា​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​នៅ​ជំនួប​ដ៏​សំខាន់​សន្សំ​ពិន្ទុ​ឈាន​ទៅ​រក​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​ខាង​មុខ​នេះ។​

វណ្ណថង ពេលឈ្នះកន្លងទៅ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល B​ នៃ​កម្មវិធី​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​របស់​សង្វៀន​ TOWN​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី៩​ ខែ​មករា​ ២០២១​ ចាប់​ពី​ម៉ោង​ ១១​ព្រឹក​តទៅ។​ ការ​ប្រកួត​គូ​ខ្សែក្រវាត់​នេះ​មាន​២គូ​ ទី១​ អេលីត​ ចំរើន​ ប៉ះ​ សេក​ ចៅជូត​ ទី២​ ឈិត​ សេរីវណ្ណថង​ ប៉ះ​ វ៉ាន់​ វឿន៕​

អត្ថបទ៖ នួន ស៊ីណា​