ចំណងដៃចម្រៀង២បទចុងក្រោយមុនពេល SWSB ក្រុមតូច រំសាយក្រុមលាប្រិយមិត្ត

  • 2022-01-07 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់កាលពីថ្ងៃពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២១កន្លងទៅក្រុមតារាចម្រៀង Original Song កម្ពុជាមួយក្រុមគឺ SmallWorld SmallBand ក្រុមតូច បានធ្វើការរំសាយក្រុមជាផ្លូវការបន្ទាប់ពីធ្វើដំណើររួម គ្នាអស់រយៈពេល៩ឆ្នាំ ផលិតបទចម្រៀងល្អៗ និងពីរោះៗបម្រើអារម្មណ៍មហាជនគ្រប់ស្រទាប់។

ទន្ទឹមនឹងនេះមុនពេលសម្រេចចិត្តរំសាយក្រុមជ្រើសផ្លូវសិល្បៈរាងខ្លួន SWSB ក្រុមតូចបានបន្សល់ ស្នាដៃបទចម្រៀងពីរោះៗ និងរូបភាពអនុស្សវរីយ៍ដិតជាប់ក្នុងអារម្មណ៍អ្នកគាំទ្រ ឱ្យនៅតែបន្តគាំទ្រសមាជិកក្រុមគ្រប់រូបបើទោះជាអ្នកទាំងបួនលែងរួមទ្រនំក្ដី។

យ៉ាងណាមិញថ្ងៃនេះ Sabay សូមបង្ហាញបទចម្រៀង ស្នាមថើបដំបូង ដែលជាចំណងដៃចុងក្រោយរបស់ SWSB ក្រុមតូច មុនពេលសម្រេចចិត្តឃ្លាតឆ្ងាយពីប្រិយមិត្តអ្នកគាំទ្រ។ ដោយឡែកនៅក្នុងឆ្នាំ ២០២១ អ្នកទាំងបួនក៏បានបង្កើតទាញយកបទ “ផ្កាក្នុងរបង” ផលិតឆ្នាំ២០២០ យកមកផលិត MV ថ្មីដែលទទួល បានការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្ត។

ចង់ដឹងថាទាំង២បទពីរោះកម្រិតណា និងជាការចង់ចាំចុងក្រោយនៃ SWSB ក្រុមតូចយ៉ាងណានោះ សូមទស្សនាខាងក្រោមនេះ៖

បទ "ស្នាមថើបដំបូង"

បទ "ផ្កាក្នុងរបង"

អត្ថបទ៖ PAV SREY PICH