សមាគមរាជសីហ៍ បង្កើតពានបាល់ទាត់អបអរទិវាជ័យជម្នះ ៧មករា
- 2022-01-07 03:01:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាគមរាជសីហ៍ បង្កើតពានបាល់ទាត់អបអរទិវាជ័យជម្នះ ៧មករា
ចន្លោះមិនឃើញ
សមាគមរាជសីហ៍ ព្រឹកមិញនេះបានបើកការប្រកួតពានរង្វាន់បាល់ទាត់ដើម្បីជាការអបអរទិវាជ័យជម្នះ ៧ មករា និងបង្កើនចំណងសាមគ្គីរវាងក្រុមបាល់ទាត់រាជីសីហ៍តាមខេត្តក្រុងផ្សេងៗ។
ឯកឧត្ដម ទេព វុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ បានលើកឡើងថា ពានរង្វាន់បាល់ទាត់ដែលបង្កើតឡើងនៅព្រឹកនេះគឺគោលបំណងចង់អបអរ និងរំលឹកដល់ថ្ងៃកំណើតទី២ នៃទិវាជ័យជម្នះ ៧ មករា។
ប្រធានក្រុមប្រឹក្សាយោបល់បន្តលើកឡើងទៀតថា កម្មវិធីនេះក៏ជាការបង្ហាញសក្ដានុពល និងការកើនឡើងនៃសមាជិក ចំនួនក្រុម ដែលមកដល់ពេលនេះមានចំនួនរាប់រយនាក់។ មួយវិញទៀតក៏ជាការបង្កើនចំណងមិត្តភាព សាមគ្គីភាព និងជួយដល់សុខភាពផង។
ពានរង្វាន់បាល់ទាត់អបអរទិវាជ័យជម្នះ ៧ មករា ១៩៧៩ នេះគឺធ្វើនៅឯវិទ្យាល័យច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះក្រុមចូលរួមគឺមានរហូតដល់ ១០ក្រុមឯណោះ។ ការប្រកួតចែកជា២ពូល និងប្រកួតតែមួយថ្ងៃប៉ុណ្ណោះបិទបញ្ចប់នៅល្ងាចនេះតែម្ដង៕