SM ប្រកាសថាខ្លួនលក់អាល់ប៊ុមដាច់អស់ជាង ១៧លានបន្ទះឯណោះ នៅឆ្នាំ ២០២១

  • 2022-01-10 02:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម SM បាន​បង្ហាញពីរបាយការណ៍របស់ខ្លួន​ថា​ អាល់ប៊ុម​របស់ពួកគេ​អាចសម្រេច​ចំនួន​លក់បាន​ដល់ទៅ ១៧លានបន្ទះឯណោះនៅ​ឆ្នាំ ២០២១

យោងតាម​ការ​បញ្ជាក់នៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ SM បាន​ប្រកាសថាក្រុមហ៊ុនបាន​ចេញផ្សាយ​នូវអាល់ប៊ុមចំនួន ២៥ប្រភេទខុសៗគ្នា ជាមួយនឹង​ចំនួនកូពីសរុប ១៧,៦២លានបន្ទះ គិតត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

កំណត់ត្រានេះ​មានទំហំ​ធំ​ជាង​ឆ្នាំ ២០២០ ស្ទើតែទ្វេដង​ទៅហើយ ហើយពិតជាអាច​បញ្ជាក់បាន​ថា​ តារារបស់ SM បច្ចុប្បន្ន​កាន់តែមាន​ឥទ្ធិពល​ខ្លាំង​ឡើង។

អាល់ប៊ុម​របស់ EXO, Baekhyun និង NCT បាន​ក្លាយជាម្ចាស់តំណែង​ដែលអាល់ប៊ុមលក់ដាច់អស់រាប់លាន ហើយអាល់ប៊ុមទាំង ២៥ ដែល​ស្ថិតក្រោមក្រុមហ៊ុនសុទ្ធតែ​ត្រូវ​បាន​ជាប់លើតារាង TOP 100 Album ប្រចាំឆ្នាំរបស់ Gaon

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី